CamNews

ប្លែកៗ 

ហួសចិត្ត! អ្នករាយការណ៍ព័ត៌មាន ដេកលក់ពេលដែលត្រូវ ថតផ្សាយផ្ទាល់ទូទាំងប្រទេស!


អ្វីដែលអស់លោកអ្នកបានឃើញក្នុងវីដេអូខាងក្រោមនេះមិនមែនជាការថតផ្សាយសាកល្បង
ឬកម្មវិធីកំប្លែងនោះទេ វីដេអូនេះគឺជាកម្មវិធីព៏ត៌មានស្ដីពីការតាមដានវិភាគលើការរកសម្ដេង
ឆ្នោតនៅសហរដ្ឋអាមេរិក ដែលបានចាក់ផ្សាយផ្ទាល់កាលពីម្សិលមិញនេះ ដោយមានការ
ធ្វេសប្រហែសអ្នករាយការណ៍ម្នាក់ដែលភ្លេចខ្លួនថាកំពុងរង់ចាំផ្សាយផ្ទាល់បានដេកលក់ទាំង
មិនដឹងខ្លួននៅពេលកាមេរាបានចាប់ជាប់ហើយត្រូវផ្សាយទូទាំងប្រទេសនិងផ្សាយចេញក្រៅ
ប្រទេសផង។ បុរសម្នាក់ដែលដេកលក់នោះគេស្គាល់ថាជាលោក Doug Luzader ដែលជា
អ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍ Fox News 7 ដែលធ្លាប់ចុះយកព័ត៌មានតាំងពីឆ្នាំ២០០២។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ liveleak