តើអ្នកជឿឬទេថា រាងកាយរបស់អ្នកត្រូវបានជាប់ឆ្កឹងតែម្តងក្នុងពេលដេក ក្នុងភាគច្រើនគឺអ្នកសឹង
កម្រើកបានវាហាក់បីដូចជាមានអ្វីមកសង្កត់ ហើយនេះត្រូវបានចាស់ៗ ហៅថាខ្មោចសង្កត់។ ផ្ទុយ
ទៅវិញ ពេលនោះក្រពេញជាច្រើនចាប់ផ្តើមបញ្ចេញអ័រម៉ូនរបស់វាដើម្បីជម្រុញអោយងងុយដេក
ហើយសរសៃប្រសាទត្រូវបញ្ជូនសញ្ញាទៅកាន់ខួរឆ្អឹងខ្នងដើម្បីអោយរាងកាយសម្រាក ហើយក្រោ
យមកទៀតក៏ក្លាយទៅជាបណ្តាលអោយរាងកាយកម្រើកមិនរួចតែម្តងទៅ។
ការកម្រើកខ្លួនមិនរួចពេលដេក ឬភ្ញាក់ ត្រូវបានគេគិតថា វាប្រៀបដូចជាមានបិសាច ឬខ្មោចកំពុងតែ
អង្គុយឬសង្កត់ពីលើដើមទ្រូងអញ្ចឹង ខណៈពេលដែលអ្នកដេកនោះដឹងខ្លួនថាអ្វីៗកំពុងតែកើតឡើង
ហើយក៏ដោយ។ រោគសញ្ញាមួយចំនួននៃអាការៈខ្មោចសង្កត់នេះមានដូចជា៖
ក្នុងពេលខ្មោចសង្កត់ម្តងៗ អ្នកដេកអាចមើលឃើញអ្វីៗនៅក្នុងបន្ទប់ ប៉ុន្តែរបស់ខ្លះប្រហែលជាមិន
មែនជាការពិតនោះទេ។ ពេលខ្លះអ្នកដេកនឹងមានអារម្មណ៍ថាមានរបស់ ឬឃើញអ្វីមួយនៅក្នុងបន្ទប់
ហើយបន្ទាប់មកទើបធ្វើអោយគេភ័យខ្លាចតែម្តង។ រឿងទាំងនេះពិតជាគួរអោយខ្លាចខ្លាំងណាស់ ។
ពេលខ្លះវាមានជាប់ទាក់ទងនឹងដំណេកមិនត្រឹមត្រូវមួយចំនួនតូចដែរ។ ខាងក្រោមនេះគឺជាកត្តាមួយ
ចំនួនដែលអាចធ្វើអោយជួបបញ្ហាខ្មោចសង្កត់បាន៖
ប្រែសម្រួល ៖ តារា
ប្រភព ៖ medicinenet