កូរ៉េ៖ នាង Hwayoung ដែលជាអតីតសមាជិក ក្នុងក្រុមតារាចម្រៀងស្រី T-ara ថ្មីៗនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ។
អ្នកតំណាងរបស់ Hwayoung បានប្រាប់ថា “កាលពីថ្ងៃទី ២ កុម្ភៈ ម្សិលមិញនេះថា Hwayoung បានជិះឡានជាមួយមិត្តភក្តិរបស់នាង។ ខណៈពេលដែលឡានឈប់ ស្រាប់តែមានឡានមួយគ្រឿងទៀត មកបុកពីក្រោយឡានរបស់នាងតែម្តង។ ប៉ុន្តែសំណាងល្អ នាងពុំមានរងរបូសធ្ងន់ធ្ងរនោះទេ”។
អ្នកតំណាងរបស់ Hwayoung បានបន្តថា “បន្ទាប់ពីពិនិត្យនៅមន្ទីរពេទ្យរួច Hwayoung ក៏បានត្រឡប់ផ្ទះវិញ។ ប៉ុន្តែថ្ងៃទី៣ កុម្ភៈ នាងបានទៅពិនិត្យម្តងទៀត តាមបញ្ជារបស់គ្រូពេទ្យ។ គ្រូពេទ្យបានប្រាប់ឲ្យនាងសំរាក រហូតទាល់តែជាសះស្បើយសិន”៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល