ភ្នំពេញ៖ តារាស្រីធ្លាប់តែ សម្ញែងភាពហ៊ឺហារ តុបតែងខ្លួនបែប នារីសម័យថ្មី សិចស៊ីកប់ស៊េរី
បញ្ចេញសាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី ថ្មីៗ នេះទើបតែ បានរៀបចំ ពិធីជប់លៀង ថ្ងៃខួប
កំណើត លក្ខណៈទ្រង់ទ្រាយ ធម្មតា ក្នុងក្លឹបកម្សាន្តមួយ ដោយនៅក្នុងថ្ងៃខួបកំណើតនោះ នាង
មិនបានទទួលកាដូ ឬក៏មាន ការរៀបចំ កម្មវិធីជប់លៀងធំដុំ ដូចតារាស្រីដទៃ ដែលគេមានអ្នក
ចាំ ជួយឧបត្ថម្ភទេ រហូតធ្វើឲ្យ សាន សុម៉ាលី សម្ដែងការតូចចិត្តតូចថ្លើម និងចាប់ផ្តើមមាន ភាព
រកាំរកូស ដោយសារតែម្ចាស់ស្នេហ៍ មិនយល់ចិត្ត ធ្វើព្រងើយកន្តើយដាក់នាង ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ សាន សុម៉ាលី បានរៀបចំ កម្មវិធីជប់លៀង ជួប
ជុំមិត្តភកិ្តជិតដិត មួយក្រុម ក្នុងថ្ងៃខួបកំណើត ។ នៅក្នុងពិធីនោះ គេមិនបាន ឃើញនាង បង្ហាញ
សេចក្តីសុខ ក្នុងកម្មវិធីជប់លៀង ដែលចំណាយលុយ រាប់ពាន់ដុល្លារ ដើម្បីប្រារព្ធឡើងនោះទេ។
ផ្ទុយទៅវិញ សាន សុម៉ាលី បែរជាបង្ហាញពី ការខកចិត្ត អារម្មណ៍សោះកក្រោះ ដោយបានសរ
សេរ នៅលើបណ្តាញ ទំនាក់ទំនងសង្គមថា “ ខួបកំណើតខ្ញុំឆ្នាំនេះ មិនមានអ្នកណាឲ្យកាដូទេ
តែទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយនឹងមានអ្នកជូនកាដូ ពិសេសដល់ខ្ញុំ ” ។ តាមរយៈ
សម្តីនេះ បានស្តែងឲ្យឃើញ ថា សាន សុម៉ាលី មានចេតនា ចង់ផ្ញើរសារ ទៅមនុស្សម្នាក់នោះ
ឲ្យដឹងពីបំណង និងមិនគួរណា បុរសកំពូលស្នេហ៍ មិនយល់ចិត្តនាងសោះ ។
បើតាមប្រភពពីអ្នកសិល្បៈ បានបង្ហើបឲ្យដឹងថា តាមពិតទៅដំបូងឡើយ សុម៉ាលី មិនចង់រៀបចំ
កម្មវិធី ជប់លៀងអ្វីទេ ព្រោះនាងកំពុងតែមានបញ្ហាល្អក់កករ ជាមួយសង្សារ ។ ប៉ុន្តែលុះដល់ថ្ងៃ
ខួបកំណើត នាងក៏សម្រេចចិត្ត រៀបចំកម្មវិធីជប់លៀង ក្នុងគោលបំណងឲ្យសង្សារ បានប៉ះប៉ូវ
លួងចិត្តនាង ប្តូរជាកាដូមាន តម្លៃសម្រាប់នាង ។ តែអ្វីដែលធ្វើឲ្យ នាងខកចិត្ត គឺបុរសម្នាក់នោះ
មិនបានអើពើ យកភ្នែកមើល៍ និងយកកាដូ មកលួងចិត្តនាង ទាល់តែសោះ។
ដោយសារតែ មូលហេតុនេះហើយ បានជាធ្វើឲ្យ សាន សុម៉ាលី សម្ញែងភាពហ៊ឺហារ ជាមួយ
បុរសវ័យក្មេងម្នាក់ មានរូបថតសិ្នទ្ធស្នាលថើបគ្នា ជាមួយបុរសម្នាក់នោះ ដើម្បីផ្គើន នឹងអតីត
សង្សារ សម្បូរលុយចាយមិនអស់ ទាំងការឈឺចាប់ និងការខកបំណងយ៉ាងខ្លាំង ទៅលើបុរស
ដែល នាងសែនស្រឡាញ់ ។ គេហទំព័រ LookingTODAY បានព្យាយាម ទាក់ទង ទៅស្រីស្រស់
សាន សុម៉ាលី ដើម្បីសាកសួរ ពីការលើកឡើង ក្នុងហ្វេសប៊ុក នាងខាងលើបានទេ នៅថ្ងៃ ទី
១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល