CamNews

តារា 

Horan: ខ្ញុំមានមិត្តប្រុសហើយ

Horan តារាចម្រៀង Classic របស់កូរ៉េកាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់អ្នកទាំងអស់គ្នា
អោយបានដឹងថានាងកំពុងតែមានមិត្តប្រុសនឹងគេហើយ។

នាងបានប្រាប់ថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ដែលនាងស្គាល់មកជាង ១០
ឆ្នាំមកហើយតែស្នេហានេះទើបនឹងបានកើតឡើងប្រហែលជាជាង ១ ខែនេះប៉ុណ្ណោះ។ នាងប្រាប់
ថាការពិតទៅនាងមានសង្សារវាជារឿងធម្មតាមិនត្រូវកាលាក់នៅទេព្រោះនាងក៏ជាមនុស្សដែរ
ហើយនាងមិនមែនជាមនុស្សដែលត្រូវការលាក់លៀមដូចតារាដទៃផ្សេងនោះទេ។ Horan បាន
ប្រាប់ទៀតផងដែរថានាងមិនទាន់បានគិតដល់ការរៀបការនោះទេព្រោះអីទោះបីជាពួកគេស្គាល់
គ្នាបានយូរយ៉ាងណាក្ដីក៏ពួកគេទើបនឹងមានទំនាក់ទំនងបាន ១ ខែប៉ុណ្ណោះដូចនេះហើយមិនទាន់
បានគិតដល់ការរៀបការនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: Horan kpop