CamNews

តារា 

រស់ សាវ៉ាតបាទី មិនស្ដាយស្រណោះ នឹងតំណែងតួឯក

ភ្នំពេញៈ តារាវ័យក្មេងកំពុងតែស្វះស្វែង កសាងភាពល្បាញល្បី បន្ថែមទៀត តាមរយៈការថតខ្សែ
ភាពយន្ត កញ្ញា រស់ សាវ៉ាតបាទី បានប្រាប់ឲ្យដឹងថា តំណែងតួឯកស្រី ដែលនាង ធ្លាប់បានប្រ
កាសថា កំពុងតែត្រៀមថតនោះ ឥឡូវត្រូវបាននាងលុបចោល ឈប់ថតវិញ ដោយមិនមាន ការ
សោកស្តាយឡើយ។

កាលពីលើកមុន ពិធីការិនីប្រចាំកម្មវិធី "ងាយតែលំបាក" កញ្ញា រស់ សាវ៉ាតបាទី បានប្រាប់ឲ្យដឹង
នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ"ថា សម្រាប់រឿងទី២ ដែលនាងធ្លាប់បានប្រកាសថា កំពុងតែត្រៀម
ខ្លួនថតឲ្យ ផលិតកម្មក្នុងស្រុកមួយនោះ ពេលនេះនាងបានផ្អាក ឈប់ថតរឿងនេះវិញហើយ ដោយ
សារតែមានបញ្ហាមួយចំនួន មិនអាចសហការគ្នាក្នុង ដំណើរការថតរឿងថ្មីនេះបាន ។ នាងក៏សុំមិន
ថតរឿងនេះទៀតទេ បើទោះបីជានេះ គឺជាឱកាសនាង កសាងកេរ្តិ៍ឈ្មោះក៏ដោយ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដប្រចាំក្រុម Sun Super Model រូបនេះបានប្រាប់ឲ្យដឹងថា "មូល
ហេតុដែលខ្ញុំ បញ្ចប់មិនថតរឿងនេះ មិនមែនខ្ញុំតម្កើង ឫកមិនថតទេ ដោយសារតែបង្ហាញ ការផ្លាស់
ប្តូរតំណែង ដោយម្តងឲ្យខ្ញុំសម្តែងជាតួឯក ម្តងឲ្យខ្ញុំសម្តែងជាតួនេះតួនោះ គឺដោយសារតែខាងផលិត
កម្ម ហាក់បីដូចជាមិនមាន ភាពប្រាកដប្រជា ជាមួយតួសម្តែង ទាល់តែសោះ ។ ជិតដល់ថ្ងៃថត ប៉ា
រ៉ូល សម្រាប់តួ គឺរញ៉េរញ៉ៃមិនដឹងនៅអ្នកណា ហើយក៏មិនដឹងថា ខ្លួនត្រូវដើរជាតួអីឲ្យប្រាកដ មួយ
វិញទៀត ក៏មិនដឹងថាត្រូវត្រៀមខ្លួនយ៉ាងម៉េច ដើម្បីឲ្យត្រូវនឹងសាច់រឿងដែរដូច្នេះហើយទើបខ្ញុំ
សម្រេចចិត្ត ផ្អាកថតតែម្តងទៅ"។

កញ្ញា រស់ សាវ៉ាតបាទី បានប្រាប់ឲ្យដឹងទៀតថា តាមការពិត ទោះជានាង មិនបានថតរឿងនេះក្ដី
ក៏មានការមមាញឹក ជាមួយការងារជាពិធីករិនី និងការសម្តែង ច្រើនដែរ ។ នាងក៏មិនមានការសោក
ស្តាយ ពេលបាត់តំណែងនេះទេ ផ្ទុយទៅវិញ វាគឺជាមេរៀនមួយ ដែលបង្រៀននាង ក្នុងការទទួល
យកការងារ នៅលើកក្រោយទៀតទៅវិញទេ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mc ruos savatbaty រស់ សាវ៉ាតបាទី entertainment khmer star