ភ្នំពេញៈ តារាស្រី សម្បូរមន្តស្នេហ៍ កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះបានរំលេចសារ ដោយបង្ហាញពី អារម្មណ៍ក្រៀមក្រំ កណ្តោចកណ្តែងមួយ នៅលើបណ្តាញ Facebook ខណៈដែលថ្ងៃកំណើត កាន់តែគៀកចូលមកដល់ ប៉ុន្តែគ្មានអ្នកណាអើពើ និងត្រៀម កាដូសម្រាប់ នាងទាល់តែសោះ ។
ធម្មតាឲ្យតែមាន សិល្បការិនីណាមួយ រៀបចំកម្មវិធីជប់លៀង ខួបកំណើត នៅក្នុង សណ្ឋាគារ លំដាប់ផ្កាយ ចាយលុយរាប់ពាន់ដុល្លារ ដើម្បី សម្ញែងពី ភាពហ៊ឺហារ ស៊ី វិល័យ ប្រជែងគ្នាដោយនៅពី ក្រោយខ្នងរបស់ពួកគេ រមែងតែងតែលេចឮថា មានអ្នក ចាំជួយឧបត្ថម្ភពីក្រោយខ្នង មិនដែលដាច់ ។ ដោយឡែក តារាសម្តែង និងជា ពិធីការិនីស្រីស្អាត កញ្ញា គង់ វង្សយ៉ាទី ហាក់នៅមិនទាន់ បង្ហើបពីគម្រោង ក្នុងការ រៀបចំកម្មវិធី ជប់លៀង ខួបកំណើតជាលក្ខណៈ ធំដុំនៅឡើយទេ ដោយកាលពី ថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ នាងបានត្រឹមតែអួតក្តែងៗ នៅលើបណ្តាញ ទំនាក់ទំនងសង្គម ជាសាធារណៈថា នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ ជាថ្ងៃខួបកំណើត របស់នាងឲ្យមិត្តក្នុង Facebook ឃើញតែប៉ុណ្ណោះ។
នៅលើបណ្តាញ ទំនាក់ទំនងសង្គម កំពុងតែពេញនិយមនោះ នាងបានរំលេចសារ ជាភាសាខ្មែរ កាលពីថ្ងៃទី១៧ ខែកុម្ភៈ នេះថា “ថ្ងៃស្អែកជាថ្ងៃខួប របស់ខ្ញុំប៉ុន្តែដូចជា គ្មានអ្នកណានឹក ឃើញសោះ ប្រហែលជាវាមិនសំខាន់” តាមរយៈសម្តីទាំងអស់នេះ ត្រូវបានមហាជនគិតថានេះ គឺជាសារមួយ ដែលស្រីស្អាត ចូលចិត្តបង្ហាញ ភាពសិចស៊ី កញ្ញា យ៉ាទី ចង់ក្រើនរំឮក ទៅដល់គូស្នេហ៍ ដែលជាអ្នកសម្បូរទ្រព្យ ដឹងពីអារម្មណ៍ ផ្ទាល់ខ្លួន នាងថាជិតដល់ ថ្ងៃខួបកំណើត របស់នាង ដើម្បីឲ្យគូស្នេហ៍ នាងត្រៀមកាដូ ពិសេសសម្រាប់ នាងក្នុងថ្ងៃកំណើតនេះ ។
ជាទូទៅឲ្យតែដល់ថ្ងៃ ខួបកំណើត របស់តារាស្រីម្តងៗគេ តែងតែឃើញ ពួកគេសម្ញែង ពីកាដូដែលទទួលបានពីអ្នកពិសេស របស់ពួកគេមិន ដែលដាច់ទេ ដោយឡែកចង់ ដឹងថា នៅថ្ងៃខួបកំណើត គម្រប់២១ឆ្នាំ របស់តារាស្រី កញ្ញា គង់ វង្សយ៉ាទី ឆ្នាំនេះនាងបាន ទទួលកាដូពិសេស នឹងមានតម្លៃ កម្រិតណា ពីអ្នកពិសេសនោះមាន តែ រង់ចាំអ៊ុតមើល ទាំងអស់គ្នា ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល