រាត្រីថ្ងៃពុធនេះ មានក្រុម Chelsea ដែលជាម្ចាស់ផ្ទះបានស្វាគមន៍ ក្រុម Napoli ដែលជា
ភ្ញៀវ។ បើយោងទៅតាមការទស្សន៍ទាយក៏បានទាយថា Chelsea បានយកឈ្នះ Napoli
នូវពិន្ទុ ៣ ទល់នឹង ១។ ចំនែកឯក្រុម Real Madrid ជាម្ចាស់ផ្ទះ ជួបជាមួយនឹងក្រុម CSKA ដែលជាភ្ញៀវ។ ដោយកាលពីលើកមុនលេងនៅក្នុងទឹកដីរបស់ក្រុម CSKA នៅឯប្រទេស
រុស្សី ក្រុម Real Madrid បានត្រឹមយកស្មើ ចាំមើលលើកនេះ នៅក្នុងទឹកដីរបស់ ក្រុម Real
Madrid វិញ។ តែបើយោងទៅតាមការទស្សន៍ទាយគឺក្រុម Real Madrid អាចយកឈ្នះ
ក្រុម CSKA នូវពិន្ទុ ៣ ទល់នឹង ០។ ចុះប្រិយមិត្ត Camenws វិញ អាចទស្សន៍ទាយបានទេ
ថាក្រុមណា ដែលជាក្រុមឈ្នះក្នុងរាត្រីយប់ថ្ងៃពុធនេះ?
ខាងក្រោមនេះជាតារាងក្រុមប្រកួតរបស់ក្រុមដ៏ទៃទៀត៖
បញ្ជាក់៖ រាល់ការទស្សន៍ទាយខាងលើនេះ គ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះ
ដោយ៖ រ័ត្ន