ភ្នំពេញៈ បន្ទាប់ពីពិធីការិនី រូបស្រស់សាច់សរម៉ដ្ឋ រលោង អ្នកនាង សុខ សោម៉ាវត្តី បានចូល
រោងការទៅតាម ប្រពៃណីជាមួយលោក ទូចដារ៉ាណារួចកាល ពីចុងខែវិច្ឆិកានោះស្រាប់ តែថ្មីៗ
នេះបានលេចឮ ព័ត៌មានថាតារាស្រីសំលេង ស្រទន់រូបនេះបានសម្រេចចិត្ត លាឈប់ពី ការងារ
សិល្បៈទាំងស្រុងដើម្បី ទៅសាងសុភមង្គល ផ្អាប់ចិត្តស្វាមីធ្វើជាភរិយា ដ៏ល្អក្នុងជីវិតសាមញ្ញា។
ពាក់ព័ន្ធនិងការលេចឮ គ្មានភាពច្បាស់ការនេះ ត្រូវបានពិធីការិនី រូបស្រស់ដែលមានភាពលេច
ធ្លោប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ប្រាប់ Looking TODAY តាម ទូរស័ព្ទ
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៣នេះថា បច្ចុប្បន្ននាងពិតជាផ្អាក ការងារសិល្បៈទាំងអស់ ប្រាកដមែន
ដោយសារ តែស្វាមីរបស់នាង ចង់ឲ្យនាងសម្រាក់ខ្លួន ឲ្យធូរស្រាលខ្លះ ព្រោះកន្លងមកនាងមានការ
នឿយហត់ និងការងារនេះច្រើន។
តារាសម្តែង ដែលធ្លាប់មានឈ្មោះ បោះសំឡេងក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” រូបនេះបាន ប្រាប់
លាយឡំ និងសំណើចបែបអៀន “ តាមការពិត ខ្ញុំឈប់ពីសិល្បៈ មិនមែនឈប់រហូតគឺ គ្រាន់តែផ្អាក
ប្រហែល ជាកន្លះឆ្នាំអីហ្នឹង ចូលវិញហើយ មូលហេតុដែលស្វាមីខ្ញុំ គាត់ចង់ឲ្យខ្ញុំ ឈប់ពីការងារនេះ
គឺ ដោយសារតែគាត់ចង់ ទុកពេលឲ្យខ្ញុំ ក្នុងការពពោះផងនៅពេល ដែលខ្ញុំឆ្លងទន្លេហើយ រឹងដៃរឹង
ជើងខ្ញុំ និងចូលប្រឡូក ក្នុងសិល្បៈជាថ្មី”។
ពិធីការិនីក្នុងកម្មវិធី “តន្ត្រីយុវវ័យ” រូបនេះបានប្រាប់ឲ្យ ដឹងបន្ថែមទៀតថា នាងមិនទាន់ដឹង ច្បាស់នៅ
ឡើយទេ ថានៅពេលដែលចូល ប្រឡូកក្នុងវិស័យសិល្បៈ សារជាថ្មីម្តង ទៀតនាង នាងត្រូវផ្អាកអា
ជីពណានោះ តែបើតាមស្វាមីរបស់នាង គឺមិនមានការហាមឃាត់អីទេ ហើយនាងក៏មិនទាន់ បាននិ
យាយពីរឿងនេះ ជាមួយគាត់(ស្វាមី) ច្បាស់ដែលតែសម្រាប់នាង នៅពេលដែលចូលប្រឡូកក្នុង
វិស័យសិល្បៈ គឺនាងចង់ចាប់យក តែអាជីពជាពិធីការិនីមួយ មុខតែប៉ុណ្ណោះហើយ អាជីពផ្សេង
នាងនៅតែស្រលាញ់គ្រាន់តែថា ពេលនេះនាងមាន គ្រួសារអ៊ីច៊ឹងនៅពេល ធ្វើអីត្រូវគិតពីស្វាមី ជា
មុនសិនថាតើគាត់ចង់ ឲ្យនាងធ្វើឬក៏អត់។
តែទោះបីជាតារាស្រីរូបនេះ បង្ហើបប្រាប់បែបនេះ ក្តីក៏នាងមិនបានបញ្ជាក់ថា ពេលនេះនាង កំពុង
តែពពោះ ឬយ៉ាងណាទេ ដោយនាងគ្រាន់តែ ប្រាប់ឲ្យដឹងថា នាងនិងស្វាមីគឺ ស្រលាញ់ កូន មិនថា
ស្រីឬក៏ប្រុសទេ គឺស្រលាញ់ដូចគ្នា ព្រោះថាស្រីប្រុស គឺជាកូនរបស់ពួកយើង តែ តារាស្រីរូបនេះ
មិនបានបញ្ជាក់ថា ពេលនេះនាងកំពុងតែ ពពោះកូនដំបូងឬ ក៏យ៉ាងណាទេ ទំនងដូចជានាងចង់ ធ្វើ
ឲ្យមានការភ្ញាក់ផ្អើលដល់ មហាជនដូចពេល ដែលនាងរៀបការ ហើយមើលទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល