-ម្ចាស់ហាង ខ្មែរស្ទឺម លួចធ្វើបន្ទប់ សម្រាប់រួមភេទ អាជ្ញាធរ និងសមត្ថកិច្ច គួរមានវិធានការ
ភ្នំពេញ : ភេទទី៣ (បុរសស្រឡាញ់បុរស) ២នាក់ បានណាត់ជួបគ្នា នៅក្នុងហាងខ្មែរស្ទីម ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ៤១០ កែងលេខ១២៣ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីចង់ក្រេបទឹកឃ្មុំ នៅក្នុងបន្ទប់សម្រាប់រួម ដែលម្ចាស់ហាងលួចធ្វើខុស ច្បាប់ សម្រាប់ទុកអោយភ្ញៀវ នោះ បែរជាពួកគេទាំង២នាក់ កើតជម្លោះ រហូតចាក់ សម្លាប់គ្នាទៅវិញទៅមក បណ្តាលអោយស្លាប់ និងរបួសរៀងៗខ្លួន ។
ហេតុការណ៍ចាក់សម្លាប់គ្នា រវាងគូស្នេហ៍ភេទទី៣ខាង លើនេះ បានធ្វើអោយមាន ការភ្ញាក់ផ្អើល កាលពីទៀបភ្លឺ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ដែលជនរងគ្រោះម្នាក់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯម្នាក់ទៀតជាដៃគូ បានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី ។
មន្ត្រីនគរបាលមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ ដែលស្លាប់នោះ ឈ្មោះ សេក វិចិត្រ អាយុ ៣០ឆ្នាំ ស្នាក់ នៅផ្ទះជួល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មុខរបរ ជាកម្មកររោងចក្រ ។ រីឯម្នាក់ទៀត ឈ្មោះ ឌុច ណារិន អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៧១១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្សវិទ្យាល័យ ទួលទំពូង ។
សមត្ថកិច្ចបានអោយដឹងថា កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះ សេក វិចិត្រ បានចូលទៅក្នុង ហាងខ្មែរស្ប៉ា រួចបានទូរស័ព្ទ ហៅដៃគូរបស់ខ្លួន ឈ្មោះ ឌុច ណារិន ចូលទៅជាមួយ ។ ពាលដៃគូទៅដល់ ពួក គេទាំង២នាក់ បានចូលទៅក្នុងបន្ទប់ដ៏តូច មួយ នៅជាន់ទី២ ដែលម្ចាស់ហាងធ្វើសម្រាប់ អោយភ្ញៀវរួមភេទ ។ ពេលនោះ សេក វិចិត្រ បានអោយដៃគូរបស់ខ្លួន បៀមប្រដាប់ភេទ ប៉ុន្តែ ឌុច ណារិន មិនព្រម ព្រោះគ្មាន អារម្មណ៍ ស្រាប់តែ សេក ខឹង និងគិតថា ដៃគូចង់បែកចិត្ត ក្រោយមានទំនាក់ទំនងគ្នា អស់រយ:ពេល ប្រមាណ ៦ខែមកហើយនោះ ។
ដោយសារកំហឹងទប់មិនបាន បង្ខំអោយ សេក វិចិត្រ យកកាំបិតចិត្តបន្លែ ចាក់ទៅ លើដៃគូ បណ្តាលអោយរង របួសជាច្រើនកន្លែង រួចដៃគូរបស់ខ្លួន ចាប់បានកាំបិតចាក់មកវិញ បណ្តាលអោយត្រូវរបួស ជាច្រើនកន្លែងរហូត ដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ដោយឡែក ឌុច ណារិន ដែលរងរបួសធ្ងន់នោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី។
សម្រាប់ករណីនេះ អ្វីដែលធ្វើអោយចាប់អារម្មណ៍ជាងនេះទៅទៀត គឺម្ចាស់ហាងខ្មែរស្ប៉ា បានលួចបន្ទប់តូចៗ សម្រាប់ ទុកអោយភ្ញៀវរួមភេទដែលខុសច្បាប់ ។ ដូច្នេះសមត្ដកិច្ច និងអាជ្ញាធរពាក់ព័ន្ឋ គួរមាន វិធានការក្តៅ និង អាចចុះបិទ អាជីវកម្មនេះតែម្តងទៅ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល