CamNews

តន្រ្តី 

Jiyeon (T-ara) លេខមុខសំដែងជាតួកំសត់ ឈឺចាប់ ក្នុងវីដេអូចំរៀងថ្មី (មានវីដេអូ)

វីដេអូចំរៀងមួយ ដែលទើបតែនឹងចេញថ្មីៗនេះ ដែលតួសំដែងនៅក្នុងនោះគឺជា Jiyeon ដែល
ជាសមាជិករបស់ក្រុមចំរៀងនារី T-ara ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន
ព្រោះតែការសំដែង បែបកំសត់ ឈឺចាប់អំពីរឿងស្នេហារបស់ Jiyeon ។



វីដេអូចំរៀងនេះមានចំណងជើងថា " Painkiller " ជាស្នាដៃរួមគ្នា ៤ ក្រុមដូចជា Soyeon (T-ara),
Yoojin (SeeYa), Eunkyo(5Dolls), Taewoon និង Sungmin (SPEED) បង្កើតបានជាបទ " Painkiller "
នេះមក ។ បទនេះដែរ បានដកស្រង់ចេញពី Album ថ្មីមួយឈ្មោះថា " Tears Of Mind " ដែលជា
ស្នាដៃរបស់អ្នកដឹកនាំ និង និពន្ធលោក Cho Young Soo និងចូលរួមដោយក្រុមផលិតករ Double
Sidekick ផងដែរ ។



Painkiller គឺជាបទចំរៀង ដែលនិយាយអំពីការឈឺចាប់ ដែលកើតឡើង បន្ទាប់ពីការបែកបាក់រឿង
ស្នេហា ដែលយើងអាចឃើញនៅក្នុងវីដេអូចំរៀង គឺ Jiyeon (T-ara) បានសំដែងការឈឺចាប់របស់
នាង ដែលអាចធ្វើអោយយើង មានអារម្មណ៍ថាទទួលបានការឈឺចាប់របស់នាងដែរ ព្រោះតែការ
សំដែងដ៏ល្អរបស់នាង ។ ដើម្បីកុំអោយមានមន្ទិលសង្ស័យច្រើន យើងទៅតាមដានទស្សនាទាំង
អស់គ្នាទៅមើល ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: kpop star new mv song tara