CamNews

តារា 

រស់ សាវ៉ាតបាទី ម្តាយរារាំង មិនឲ្យសម្តែងជាតួ ស្លៀកពាក់សិចស៊ីខ្លាំង

ភ្នំពេញ៖ តារាសម្តែងច្រមុះស្រួច ដើមទ្រូងធំកញ្ញា រស់ សាវ៉ាតបាទី មួយរយៈចុងក្រោយនេះ ហាក់
ដូចជា ស្ងប់ស្ងាត់ព័ត៌មាន ជ្រងំតែម្តង បន្ទាប់ពីនាងបានបាត់បង់ឱកាស សម្តែងជាតួឯក នៅក្នុង
ផលិតកម្មមួយ កាលពីពេលកន្លងទៅ ។ បើទោះបីជា តារា សម្តែង និងជាអតីតពិធីការិនី ក្នុងកម្មវិធី
"ងាយតែលំបាក" របស់ទូរទស្សន៍ អប្សរា រូបនេះ បានបាត់បង់ឱកាស សម្តែង ជាតួឯកក្តី   ប៉ុន្តែនាង
ហាក់ដូចជាមិនស្តាយ ស្រណោះអាឡោះអាល័យ អ្វីបន្តិចឡើយ ពោលគឺទឹកមុខរបស់នាងនៅតែ
សប្បាយរីករាយ និងញញឹម ពព្រាយជានិច្ច ព្រោះការងារសិល្បៈរបស់នាង ក៏នៅមានទីផ្សារខ្ពស់
គួរឲ្យកត់សម្គាល់។

ថ្វីត្បិតតែកញ្ញា រស់ សាវ៉ាតបាទី មិនបានសម្តែងជាតួឯកក្តី ក៏ប៉ុន្តែបើនិយាយពីការងារសិល្បៈរបស់
នាងវិញហាក់នៅតែមមាញឹកជាធម្មតា ។ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយគេហទំព័រ LookingTODAY
តារាម៉ូដែលនៅ ក្នុងក្រុម Sun Super Model រូបនេះ បានបង្ហើបឲ្យដឹងថាចាប់តាំងពីចូលឆ្នាំខែ្មររួចមក
ការងារ សម្តែងនៅតាមខ្សែភាពយន្តរបស់នាង គឺមិនទាន់មានច្រើន នៅឡើយទេ។ តែចំពោះការការ
ងារផ្សេងៗ ដូចជាការដើរម៉ូដ និងធ្វើ MC នៅតាមកម្មវិធី ក្រុមហ៊ុននានា គឺមមាញឹកច្រើន ។

តារាសម្តែងសម្បូរមន្តស្នេហ៍កញ្ញា រស់ សាវ៉ាតបាទី បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា "កន្លង
មកក៏មាន ខាងទូរទស្សន៍គេបានទាក់ទងខ្ញុំ ឲ្យទៅសម្តែងខ្សែភាពយន្តបែបអប់រំដែរ តែម៉ាក់គាត់បាន
បដិសេធ ព្រោះតែនៅក្នុងសាច់រឿងនោះគេតម្រូវឲ្យខ្ញុំធ្វើខុសពីចរិកដើម ដូចជាធ្វើជាតួអង្គក្មេងដើរ
លេងច្រើន និង ស្លៀកពាក់សិចស៊ីខ្លាំងអ៊ីចឹង ។ពេលម៉ាក់គាត់គ្រាន់តែឮថា ឲ្យសម្តែងជាតួអង្គស្លៀក
ពាក់សិចស៊ី គាត់ បានបដិសេធមិនឲ្យខ្ញុំសម្ដែងតែម្តង"។

សូមរំឭកថា កាលពីពេលកន្លងទៅ កញ្ញា រស់ សាវ៉ាតបាទី បានកាន់ដំណែងជាពិធីការិនី ក្នុងកម្មវិធី
នៅ លើក ញ្ចក់ទូរទស្សន៍ជាច្រើន តែមួយរយៈនេះការងារនៅលើកញ្ចក់ ទូរទស្សន៍របស់នាង បាន
បញ្ចប់ជាបន្តបន្ទាប់ ។ បច្ចុប្បន្នតារាសម្តែងរូបនេះ ហាក់កំពុងតែកាក់កប នឹងការងារនៅតាមកម្មវិធី
របស់ក្រុមហ៊ុនផ្សេងៗទៅវិញ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mc ruos savatbaty រស់ សាវ៉ាតបាទី entertainment khmer star