ភ្នំពេញៈ តារាចម្រៀងស្រី ចូលចិត្តតែងខ្លួន បែបជានារីសម័យថ្មីយេៗ កញ្ញា ពេជ្រ ខេនឌី អស់ រយៈពេលជា ច្រើនខែមកហើយ ដែលនាងប្រកាសក្តែងៗ ថាពីការសាងសង់វីឡាថ្មី ជាង២០ម៉ឺន ដុល្លារ នឹងត្រៀមរៀបចំពិធី ឡើងគេហដ្ឋានថ្មី ឲ្យផ្អើលអ្នកសិល្បៈ ប៉ុន្តែពេលនេះវីឡាថ្មីរបស់នាង បានលេចចេញជារូបរាងជា ស្ថាពរហើយតែ នាងហាក់ដូចជា មានការរារែកចិត្តមិន ចង់រៀបចំពិធី ឡើងផ្ទះ ធំដុំទៅវិញ ។
ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤នេះ កញ្ញា ពេជ្រ ខេនឌី បានប្រាប់ឲ្យដឹងថា គេហដ្ឋានថ្មីរបស់នាង បានសង់រួចហើយ ដោយពេលនេះ នាងកំពុងតែរៀបចំ តុបតែងផ្ទះត្រៀមចូល នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយនៅពាក់កណ្តាល ខែមិនាខាងមុខ នេះ នាងនិងគ្រួសារប្រហែលជា មានរៀបចំកម្មវិធីឡើង គេហដ្ឋានតែរៀបចំ កម្មវិធីមិនសូវជាធំដុំ ដូចការលើកឡើង កន្លងមកទេ ។
កញ្ញា ខេនឌី បានប្រាប់ឲ្យដឹងទៀតថា “ កន្លងមកខ្ញុំធ្លាប់ គិតថាចង់រៀបចំ កម្មវិធីធំដុំអញ្ជើញ ភ្ញៀវចូលរួមច្រើន តែក្រោយពីធ្វើ គេហដ្ឋានថ្មីនេះ រួចខ្ញុំមានអារម្មណ៍ថា ហត់នឿយខ្លាំងពេក ទើបមានគំនិតចង់រៀបចំ កម្មវិធីបែបធម្មតាមិនចង់ធ្វើធំ ព្រោះថានាងគ្មាន ពេលដើរអញ្ជើញភ្ញៀវទេ ហើយពេលវេលាក៏ កាន់តែគៀកចូលមកដល់ ” ។
តារាស្រីវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ថា កាលដែលនាងផ្លាស់ប្តូរគម្រោង ពីរៀបចំធំដុំមកជាតូច នោះ មិនមែនមកពីនាងមានបញ្ហា ផ្នែកសេដ្ឋកិច្ចទេ ព្រោះថាពេលនេះ ក្រៅពីការរៀបចំផ្ទះ ការងារសិល្បៈ នាងក៏កំពុងតែរៀបចំ បើកជំនួញថ្មី ផ្ទាល់ខ្លួនមួយទៀត នៅក្រោយពេលចូលឆ្នាំខ្មែរ នេះ ម្យ៉ាងនាងក៏ មិនចង់ឲ្យគេគិតថា នាងបង្អួតពីភាពស៊ីវិល័យ ចាយលុយ ខ្ទង់ពាន់ ខ្ទង់ម៉ឺន ដុល្លារទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល