កាលពីនៅក្មេងលោកអ្នកប្រហែជាធ្លាប់បានបត់ក្រដាសជារូបសត្វផ្សេងៗហើយមើលទៅ។ តែ
លោកអ្នកដឹងទេថាតើការបត់រូបនេះមានប្រភពមកពីណា? ការបត់ក្រដាសនេះជាទំលៀម
ទម្លាប់ប្រជាជនជប៉ុនមករាប់រយឆ្នាំមកហើយដោយគេគ្រប់គ្នាជឿថា ការបត់ក្រដាស់ចេញជា
រូបសត្ចផ្សេងៗគឺជាសញ្ញានៃក្ដីសុខសាន្តជាពិសេសគឺសម្រាប់ដាក់តាំងក្នុងផ្ទះ។
Akira Yashizawa គឺជាលិល្បះករបត់ក្រដាស Origami ជនជាតិជប៉ុនដ៏ល្បីល្បាញ គេគ្រប់គ្នា
ស្គាល់គាត់ទូទាំងប្រទេសនឹងល្បីដល់ក្រៅប្រទេសដោយសារស្នាដៃការងាររបស់គាត់។ គាត់
មិនត្រឹមតែជាសិល្បះករដែលរៀនបត់តាមលំនាំនៃដូនតានោះទេ តែគាត់បានក្លាយជាអ្នក
រៀបរាងនិងបង្កើត Origami ថ្មីជាច្រើនទៀតផង។ Akira បានកើតនៅថ្ងៃទី ១៤ មិនា ១៩១១
ហើយបានលាចាលលោកនេះទៅវិញនាថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០០៥ ហើយក្នុងមួយជីវិត
៩៤ ឆ្នាំដែលគាត់បានរស់នៅគាត់បានចងក្រងជាសៀវភៅជាច្រើនដែលទាក់ទងទៅនឹងសិល្បះ
Origami ហើយបានបង្កើតជា Origami ថ្មីជាង៥០០០០ប្រភេទ គាត់ជាបុគ្គលតែម្នាក់គត់
ដែលសកម្មក្នុងការគាំពារសិល្បះជាតិរបស់ជប៉ុនអោយរស់រានមានជីវិត។ ខាងក្រោមនេះ
គីជាស្នាដៃមួយចំនួនតូចរបស់គាត់៖
ដោយ៖ វឌ្ឍនា
ប្រភពពី៖ amusingplanet