CamNews

ប្លែកៗ 

កំពូលសមត្ថភាពក្នុងលោក

Rathakrishnan Velu មានធ្មេញរឹងមាំបំផុត
អ្នកប្រាកដជាមានអារម្មណ៍ស្រៀវធ្មេញ ប្រសិនបានឃើញទិដ្ឋាភាព Rathakrishnan Velu
ប្រើធ្មេញទាញរថភ្លើង។


កាលពីថ្ងៃទី ៣០ សីហា ឆ្នាំ ២០០៧ Rathakrishnan Velu បានបង្កើតឯតទគ្គកម្មពិភពលោក
មួយ នៅពេលដែលគាត់អាចទាញរថភ្លើងដែលមានទម្ងន់ ២៩៧,១តោន អោយទៅមុខបាន
២,៨ម៉ែត្រ។




Kevin Richardson អាចរស់នៅជាមួយសត្វតោដូចមិត្តភ័ក្ដ

Kevin Richardson គឺជាអ្នកវិទ្យាសាស្រ្ដជំនាញផ្នែកស្រាវជ្រាវសត្វ ជាពិសេសគឺសត្វតោ។
ប៉ុន្ដែ Kevin Richardson មានលក្ខណៈខុសពីក្រុមសត្តវិទូដទៃ ព្រោះថាគាត់អាចរស់នៅជា
មួយសត្វតោកំណាច ហើយពួកគេបានចាត់ទុកគ្នាដូចជាមិត្តភ័ក្ដ។

បើទោះជាសត្វតោ នោះនៅតូច ឬក៏ជាសត្វតោធំៗ ក៏ Kevin Richardson នៅតែហ៊ានចូល
ទៅជិតដោយមិនបានប្រើឧបករណ៍ការពារសុវត្ថិភាពអ្វីមួយឡើយ។ ដោយគ្រាន់តែប្រើសំដី
ទន់ភ្លន់ ក៏ដូចជាការស្ទាបអង្អែល Kevin Richardson ក៏អាចចូលទៅជិតពួកវា។ មនុស្សមួយ
ចំនួនគិតថា Kevin Richardson ប្រាកដជាចេះនិយាយភាសាសត្វ។


http://www.youtube.com/watch?v=nNdi9n_U37Y&feature=player_embedded#at=80

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: strangetalent