តាមការរាយការណ៏របស់ប៉ូលីសបានអោយដឹងថាមានបុរសមួយនាក់ត្រូវបាន
ចាប់ខ្លូនពីបទបំផ្ទុះគ្រាប់បែកនៅស្ថានទូតជប៉ុន ដោយភេវកនោះជាជនជាតិ
ចិនបាននិយាយ មូលហេតុដែលធើ្វអោយរូបលោកធើ្វបែបនេះគឺមកពីយាយ
របស់គាត់និងស្រី្តជាច្រើនទៀតត្រូវបានបង្ខំចិត្តធើ្វអោយស្រី្តពេស្យាដើម្បីអោយ
ពួកទាហានជប៉ុនរំលោភនៅក្នុងអំឡុងសង្គ្រោមលោកលើកទីពីរ។
បុរសជនជាតិចិននេះត្រូវបានកំនត់អត្តសញ្ញាណបានគឺឈ្មោះ Liu អាយុ
៣៧ឆ្នាំ បានធើ្វការបំផ្ទុះគ្រាប់បែកនៅស្ថានទូតជប៉ុននៅកណ្តាលទីក្រុង
សេអ៊ូល កាលពីពេលព្រឹកព្រលឹមនាថៃ្ងអាទិត្យ។ ប៉ុន្តែអី្វដែលជាសំណាង
ល្អនោះគឺគ្មាននរណាម្នាក់រងរបួសឡើយ។
ប៉ូលីសបានឆែកជនលើស ដោយរកឃើញ លិខិតឆ្លងដែនរបស់ភេវករ មាន
ការផុតថៃ្ងកំនត់តំាងពីមួយខែមុន ហើយករណីនេះ គឺត្រូវបានពួកគេរៀបចំគំរោង
ទុកជាមុនរួចជាស្រេច ហើយជនលើសនឹងត្រូវដាក់ទោសតាមផ្លូវច្បាប់។
ដោយ ខេមរៈ
yahoo