CamNews

តារា 

Zhao Wen Zhuo ត្រូវ Donnie Yen ដាក់ពាក្យប្ដឹង

បន្ទាប់ពីការសំដែងមតិនៅលើគេហទំព័រឯកជនរបស់ខ្លួន តារាសំដែង Zhao Wen Zhuo ក៏
ត្រូវបានតារាសំដែងឈិនចិន សម្រេចចិត្តប្តឹងឡើងតុលាការ ព្រោះតែយល់ថា បានបង្ខូច
កេរ្តិ៍ឈ្មោះរបស់ខ្លួន។

ឈិនចិន/ Donnie Yen
កាលពីដើមខែមិនាកន្លងទៅ តារាសំដែង Zhao Wen Zhuo បានធ្វើអោយសាធារណជន
មានការភ្ញាក់ផ្អើល ដោយបានប្រកាសចាកចេញពីផលិតកម្មដែលកំពុងថតខ្សែភាពយន្ដ
រឿង Special Identity ដែលខ្សែភាពយន្ដនេះទើបត្រូវបានចាប់ផ្ដើមថតកាលពីប៉ុន្មានថ្ងៃ
មុន។

នៅលើទំព័រឯកជនរបស់ខ្លួន តារាសំដែង Zhao Wen Zhuo បាននិយាយថា ៖ �ការដេញ
ខ្ញុំចេញពីក្រុមផលិតភាពយន្ដដោយមិនសមហេតុផល និងធ្វើអោយខូចកេរ្តិ៍ឈ្មោះរបស់
ខ្ញុំបែបនេះ... � ។ ការសរសេរដូច្នេះបាននាំអោយមានការចង់ដឹង ចង់ឮពីមនុស្សជាច្រើន
ថាតើ អ្នកណាជាអ្នកដេញ Zhao Wen Zhuo ហើយព្រោះតែអ្វី។

នៅពេលចូលរួមក្នុងពិធីជប់លៀងផ្នែកមនុស្សធម៌ កាលពីថ្ងៃទី ១៨មិនា ឈិនចិន បាន
លើកបញ្ហានេះឡើងជាលើកដំបូង។ ឈិនចិន បានបង្ហាញពីការខកចិត្តចំពោះ Zhao Wen
Zhuo ។ ឈិនចិន ថ្លែងថា ការនិយាយរបស់ Zhao Wen Zhuo គឺជាការបង្ខូចកេរ្តិ៍ឈ្មោះ
ហើយថា ខ្លួននឹងដាក់ពាក្យបណ្ដឹងឡើងតុលាការ។

Zhao Wen Zhuo

នៅក្នុងប្រទេសកម្ពុជា ឈិនចិន( Donnie Yen) និង Zhao Wen Zhuo ត្រូវបានទស្សនិកជន
គាំទ្រច្រើន។ ដំណឹងនេះបានធ្វើអោយទស្សនិកជននៅស្រុកខ្មែរ ក៏ដូចជានៅប្រទេសចិន
មានការមិនសប្បាយចិត្ត ដោយពួកគេមិនចង់ឃើញ ឈិនចិន( Donnie Yen) និង Zhao
Wen Zhuo មានទំនាស់ជាមួយគ្នា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: starchinachinese star