CamNews

តារា 

ស្រីណយ ត្រូវគេសង្ស័យថា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយ កូនថៅកែលក់រថយន្ត

ភ្នំពេញ៖  តារាចម្រៀងវ័យក្មេង រូបស្រស់ របស់ផលិតកម្ម ប៊ិកមែន កញ្ញា ស្រីណយ ក្រោយពី
នាងបាន ឈានជើងដើរនៅលើ វិថីសិល្បៈ អស់រយៈពេល ជិត២ឆ្នាំមកនេះ ត្រូវបានមហាជន
អ្នកដែលនិយម តាមដានវិស័យសិល្បៈ មើលឃើញថា បច្ចុប្បន្ននាងទទួលបាន ការចាប់អារម្មណ៍
និងគាំទ្រច្រើនគួរសម ពីស្រទាប់យុវវ័យ និងទស្សនិកជន។

ទន្ទឹមនឹងពេល ដែលកេរ្តិ៍ឈ្មោះកំពុង រសាត់អណ្តែតរះឡើង ក្នុងសង្វៀនសិល្បៈ តារាចម្រៀង
វ័យ១៩ ឆ្នាំ កញ្ញា ណយ មុន នេះបន្តិច គេនៅចាំបានថា នាងក៏ជាតារា ដែលតែងជួបប្រទះ នូវ
ព្យុះព័ត៌មាន អាស្រូវបក់បោក យ៉ាងដំណំ ទាក់ទងនឹងរឿងរ៉ាវ ជីវិតស្នេហាឯកជន។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗមកនេះ ស្រីណយ ក៏បានទទួលរងនូវការ រិះគន់យ៉ាងចាស់ដៃ ថា
នាងជាតារាវាយឫក ខ្ពស់កប់ពពក ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ទើបតែលូតឡើង
បន្តិចនោះ។ ប៉ុន្តែទោះបីជាណាក្តី រឿងរ៉ាវទាំងនេះ តែងតែបាត់រសាត់ទៅវិញ ក្រោយពីមាន
ការចេញមុខ បំភ្លឺពីសាមីខ្លួន មិនខុសអីនឹង ចាស់ពាក្យមួយឃ្លា តែងនិយាយថា "ក្រោយរាំង
ភ្លៀង មេឃស្រឡះ"។

ថ្វីដ្បិតតែរឿងរ៉ាវចាស់ បានរលាយបាត់ សាបសូន្យហើយក៏ពិតមែន ប៉ុន្តែស្រមោល នៃរឿង
ថ្មីនៅតែតាម លងបន្លាចពីក្រោយជានិច្ច។ ជាស្តែងថ្មីៗនេះ ស្រីណយ ក៏ស្រាប់តែមាន លេច
ឮព័ត៌មាន និយាយថា កញ្ញា ស្រី ណយ កំពុងមានបុរសកូនថៅ កែលក់រយន្ត នៅភ្នំពេញម្នាក់
ទាក់ទងស្រឡាញ់ ចង់បានបេះដូង។

ផ្អែកតាមប្រភពពីអ្នក ដែលសិ្នទ្ធស្នាល នៅក្នុងរង្វង់សិល្បៈ ជាមួយតារាស្រីរូបនេះ បានបង្ហើប
ថា មួយរយៈនេះគេឧស្សាហ៍ ឃើញបុរសម្នាក់ វ័យប្រហែលជាង ៣០ឆ្នាំ តែងស្កាត់មក ជួបជា
មួយនឹង កញ្ញា ណយ។ ជាពិសេសនោះ គឺបុរសម្នាក់នេះ តែយកឡានស៊េរី ទំនើប មកទទួល
នាង ទៅដើរលេងខាងក្រៅ ជាមួយគ្នាជាញឹកញាប់។

ប្រភពខាងលើ បាននិយាយថា បច្ចុប្បន្ននេះ ស្រីណយ នឹងបុរសវ័យហែល ជាង៣០ឆ្នាំ ដែល
គេដឹងថាទំនង ជាកូនថៅអ្នក លក់ឡាននោះ គឺបាននឹងកំពុងតែ មានទំនាក់ទំនង យ៉ាងស្និទ្ធ
ស្នាលជាមួយគ្នា។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ អាចកំពុងតែសាងស្នេហ៍ ស្ថិតក្នុងដំណាក់កាល
នៃការមើលចិត្តគ្នា ព្រោះរាល់ឥរិយាបទ របស់អ្នកទាំងពីរ នៅពេលដែលគេ សង្កេតឃើញហាក់
បីដូចជា មិនមែនមិត្តភាព រាប់អានគ្នា ត្រឹមតែមិត្តភ័ក្តិនោះទេ។

ជុំវិញការលេចឮ ខាងលើនេះ គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣
នេះបានព្យាយាម ទាក់ទងទៅ ដើម្បីសុំការបំភ្លឺពី កញ្ញា ស្រីណយ ដែរ ក៏ប៉ុន្តែលេខ ទូរស័ព្ទរបស់
នាង មិនអាចធ្វើការ ទំនាក់ទំនងបានទេ។ គេហទំព័រ LookingTODAY សង្ឃឹមថា ស្រី ណយ នឹង
ចេញមុខមកបកស្រាយ ដើម្បីឱ្យមហាជន បានដឹងច្បាស់ពី ការពិតចំពោះរឿងនេះ នៅក្នុងពេល
ណាមួយ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment srey noy