CamNews

តារា 

យ៉ាន លីនដា រំឭក​អនុស្សាវរីយ​ផ្អែមល្ហែម ជាមួយ​ស្វាមី ក្នុង​ថ្ងៃ​ខួបកំណើត

ភ្នំពេញៈ គូស្វាមីភរិយាដែលទស្សនិកជនចាត់ទុកថា ជាគ្រួសារគំរូ នៅក្នុងវិស័យសិល្បៈ គឺតារា សម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា កាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ បានរៀបចំកម្មវិធីជប់លៀង ខួបកំណើតមួយ ក្នុងគោលបំណង ពង្រឹង ចំណងស្នេហា ឲ្យកាន់តែមានភាពផ្អែមល្ហែម ចង់អួតប្រាប់ទស្សនិកជន ពីសុភមង្គលគ្រួសាររបស់ ពួកគេ និងដើម្បីអបអរសាទរ ក្រុមតារាបង្ហាញម៉ូត Cambodia Super Model ត្រៀមទៅសម្ដែងនៅ ក្នុងប្រទេសអូស្រ្តាលី នៅអំឡុងខែមិនា ខាងមុខនេះ។

អស់រយៈពេលជាង១០ឆ្នាំ មកហើយ លោក យ៉ែម សំអូន បានរៀបអាពាហ៍ពិពាហ៍ ចាប់ផ្តើមសាង ជីវិតគ្រួសារ ជាមួយភរិយារូបស្រស់សោភា អ្នកនាង យ៉ាន លីនដា និងបានទទួលចំណង ដៃកូន ស្រីម្នាក់។ ចាប់តាំងពីពួកគេទាំងពីរនាក់ រៀបការរហូតមកដល់ពេលនេះ គេកម្រឃើញគូស្វាមី ភរិយាមួយគូនេះ មានភាពល្អក់កករ មានបញ្ហាមិនចុះសម្រុងគ្នាជាសាធារណៈ ម្តងណាឡើយ រហូតដល់ទស្សនិ កជន ដាក់រហស្សនាមឲ្យពួកគេថា ជាគ្រួសារដែលមាន សុភមង្គល និងជា គ្រួសារគំរូ ក្នុងវិស័យថែមទៀតផង ។

នៅក្នុងពិធីខួបកំណើត កាលពីពេលថ្មីៗនេះ គេសង្កេតឃើញវត្តមាន ភ្ញៀវជាអ្នកសិល្បៈប្រុសស្រី ល្បីៗ ឈ្មោះជាច្រើនដួង បានបង្ហាញវត្តមានចូលរួម អបអរសាទរ ក្នុងពិធីជប់លៀងខួបកំណើត របស់អ្នកនាង យ៉ាន លីនដា។ នៅក្នុងពិធីជប់លៀងនោះ នាងនិងស្វាមីក៏បានឆ្លៀត យកពេល រំឭកពីអនុស្សាវរីយ ស្នេហាជាមួយគ្នាបង្អួតមិត្តសិល្បករ និងបង្ហាញពីភាពផ្អែមល្ហែម ជាមួយគ្នា ជាសាធារណៈ ។

តាមប្រភពពីអ្នកដែលចូលរួម ក្នុងពិធីជប់លៀងនោះ បានបង្ហើបឲ្យដឹងថា ស្វាមីបណ្តូលចិត្តរបស់ អ្នកនាង យ៉ាន លីនដា ក៏បានត្រៀមកាដូពិសេស ចំនួន២ទុកសម្រាប់ ជូនភរិយាជា ទីស្រឡាញ់ របស់លោក កាដូទី១ លោកឲ្យ អ្នកនាង លីនដា នៅថ្ងៃខួប កំណើត កាដូទី២ លោកជូននៅ ថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់១៥ឆ្នាំ ដើម្បីបង្ហាញពីទំហំចិត្ត ដែលលោកមានសម្រាប់ ភរិយា រូបស្រស់ ទោះជារៀបការរស់នៅជាមួយគ្នា ច្រើនឆ្នាំ យ៉ាងណាក៏ដោយ ក៏ការស្រឡាញ់ ដែល លោកធ្លាប់ មានជាមួយភរិយា បែបណា គឺ នៅដដែល គ្មានការប្រែប្រួលនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yan linda entertainment khmer super star actress