JYP Entertainment បានបញ្ជាក់យ៉ាងម៉ឺងមាត់ថា ពួកគេបានដាក់ពាក្យប្តឹងអ្នកគាំទ្រម្នាក់ ដែលបានបន្សល់ទុកនូវពាក្យគំរាមកំហែងទៅកាន់នាង Suzy សមាជិក្រុម Miss A។ បុគ្គលិក JYP Entertainment ម្នាក់ បានឲដឹងថា ពួកគេនឹងមិនអត់អោនឲអ្នកគាំទ្រ ម្នាក់នោះឡើយ ហើយ នឹងខំប្រឹងប្រែងចាត់វិធានការ សំរាប់ Suzy ដែលបាន ទទួលរងនូវអំពើអសីលធម៌បែបនោះ។
កាលពីថ្ងៃទី ៩ វិច្ឆិកា Suzy បានឆ្លើយតបនឹង comment នៅលើ Twitter របស់នាងថា៖ នាងគិតថា ម្នាក់នោះគឺចង់ឲនាងស្លាប់។ អ្នកគាំទ្រ ដែលមិនចូលចិត្តតារាចំរៀងម្នាក់នេះ បានសរសេរនៅលើ Twitter របស់នាងថា៖ នាងពិតជាគួរឲធុញណាស់ គេសង្ឃឹមថា នាងនឹងស្លាប់នៅក្នុង គ្រោះថ្នាក់ចរាចរណ៏ ហើយ សង្ឃឹមថានាងនឹង ត្រូវបាន បណ្តេញពីវិស័យសិល្បៈ។ ទាក់ទិននឹងបញ្ហានេះ JYP Entertainment នឹងចាត់វិធានការ ជាបន្ទាន់ចំពោះ បុគ្គលម្នាក់នោះ ដែលបានបៀតបៀនតារាចំរៀងរបស់ពួកគេ។
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ kpopstarz