ភ្នំពេញៈ តារាចម្រៀង មានឈ្មោះបោះសំឡេង លេចធ្លោខ្លាំង ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នៅពេលថ្មីៗនេះ បានធ្វើឲ្យមជ្ឈដ្ឋាន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងស្ទើរតែមិនជឿ ក្រោយពីពួកគេ បានដឹង ថា តារាក្នុងដួងចិត្តរបស់ពួកគេ បានកើតជំងឺជ្រុះសក់ខ្លាំង គួរឲ្យព្រួយបារម្ភ ។
តារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ខណៈដែលនាង បានរំលេចរូបថតមួយសន្លឹក បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយរូបថតនោះ បានបង្ហាញឲ្យទស្សនិកជន ឃើញពីជំងឺជ្រុះសក់ របស់នាង ដែលនេះជាសញ្ញាមួយ សរបញ្ជាក់ឲ្យឃើញថា សរសៃសក់នាង កំពុងតែចាប់ផ្តើមមានបញ្ហា ព្រោះតែនាងឧស្សាហ៍ធ្វើសក់ ដើម្បីចេញសម្ដែងខនសឺត និងលេងពណ៌ សក់ច្រើនពេក ទើបបណ្តាលឲ្យសរសៃសក់ មានបញ្ហាតែម្តង ។
ខណៈដែលតារារូបនេះ កំពុងតែមាន បញ្ហាជ្រុះសក់នោះ នាងក៏បានកែប្រែម៉ូដសក់ថ្មី ដើម្បីបិទបាំងបញ្ហានេះ ពីភ្នែកពីទស្សនិកជន និងអ្នកគាំទ្ររបស់នាង ប៉ុន្តែនៅទីបំផុតការពិតត្រូវ បានលាតត្រដាង ដោយចៃដន្យ បន្ទាប់ពីនាងបានចូលរួម ក្នុងកម្មវិធីមួយ ហើយបានថតរូបជាមួយ តារាសម្តែង កញ្ញា ពៅ លីដា ដោយនៅក្នុងរូបថតនោះ គេសង្កេតឃើញថា សក់របស់នាង បានជ្រុះទំពែកមួយ ដុំតូចផងដែរ ៕
ផ្ដល់សិទ្ធដោយ ដើមអម្ពិល