CamNews

កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការលុបបំបាត់​ការយក​ប្រាក់​សម្រួលការងារ

កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពប្រឆាំង
អំពើពុករលួយ ហៅកាត់ថា acu បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់​ស្តី
អំពីការ​លុប​បំបាត់ការយកប្រាក់សម្រួលការងារ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក
ឧកញ៉ា លោកជំទាវ មន្ត្រីរាជការពីស្ថាប័នរដ្ឋនានា សភាពាណិជ្ជកម្ម និងតំណាង​ពី
ស្ថាប័ន​ឯកជនមួយចំនួនទៀត។

ឯកឧត្តម ឱម យិនទៀង បានមានប្រសាសន៍ថា៖ ការរៀបចំកិច្ចប្រជុំនេះ​ត្រូវបានរៀបចំ
ឡើង​ក្នុងគោលបំណងអប់រំ ពិភាក្សា និងផ្លាស់ប្តូរយោបល់ពីសំណាក់ស្ថាប័នរដ្ឋ និងឯកជន
មួយចំនួន ក្រោយពីការប្រជុំពិភាក្សាជាមួយនឹងក្រសួងនានា ស្ថាប័នឯកជនមួយចំនួន និង
ការ​ប្រមូលស្ថិតិ ក្រោមប្រធានបទស្តីអំពីការលុបបំបាត់ការយកប្រាក់សម្រួលការងារ។ អង្គភាពប្រឆាំងអំពើពុករលួយមានគោលការណ៍សំខាន់ៗ ៣ យ៉ាង គឺ ការអប់រំ ការបង្ការ
ទប់ស្កាត់ និងការបង្កា្របអំពើពុករលួយ។

ឯកឧត្តមបានបន្តថា៖ អង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើអន្តរាគមន៍​ទៅតាមច្បាប់​ស្តីពី​
អំពើពុករលួយដែលបានចុះជាធរមាននៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១១ បាន ប៉ុន្តែមន្រ្តី​
អង្គភាព​ប្រឆាំងអំពើពុករលួយមិនចង់ប្រើប្រាស់អំណាចទៅ​ចាប់ជនរងគ្រោះ​ដែលប្រព្រឹត្ត​
អំពើសូកប៉ាន់ ពុករលួយដោយការបង្ខំ ក្នុងគោលបំណងចង់សំរេចការងារពាណិជ្ជកម្ម
របស់ខ្លួន។ ដោយលែកកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់នេះមានគោលបំណងចង់បង្ការ
ទប់ស្កាត់ និងផ្សព្វផ្សាយដល់ស្ថាប័នទាំងឡាយអោយប្រកាស និងផ្សព្វផ្សាយ​បន្តអំពី​ការ​
ប្រឆាំងអំពើពុករលួយនេះ ដោយអោយបុគ្គលិករបស់ស្ថាប័នយល់ច្បាស់ពីទោស និង
ផល​វិបត្តិនៃការប្រព្រឹត្តអំពើពុករលួយទាំងដោយចេតនា និងអចេតនាក្តី។

លោកឧកញ៉ា ម៉ុង ឫទ្ធី នាយកក្រុមហ៊ុមម៉ុងឫទ្ធីគ្រុប បានមានយោបល់ថា៖ នេះជាកិច្ចប្រជុំ
ពិភាក្សា និងផ្លាស់ប្តូរយោបល់ខ្នាតធំមួយដែលប្រទេសកម្ពុជាមិនធ្លាប់មានពីមុនមក ហើយ​
នេះជាការប្រសើរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សម្រួលដល់បណ្តាស្ថាប័នឯកជន ពាណិជ្ជករ អ្នកវិនិយោគទុននានា។ បន្ទាប់ពីកិច្ចប្រជុំនេះ រូបលោកឧកញ៉ាផ្ទាល់នឹងចេញ
ជា​លិខិតទៅតាមគ្រប់បណ្តាសាខារបស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ដើម្បីជួយទប់ស្កាត់នូវការ
ប្រព្រឹត្ត​អំពើពុករលួយ និងដើម្បីផ្សព្វផ្សាយដល់បុគ្គលិករបស់លោកឧកញ៉ាអោយបានជ្រាប
ជាដំណឹង។ លោកឧកញ៉ាបានបន្ថែមទៀតថា ស្ថាប័នឯកជនបានបង្កើតការងាររាប់រយរាប់
ពាន់សំរាប់ប្រជាជនខ្មែរ មន្រ្តីរាជការក៏ទទួលបៀវត្សពីការបង់ពន្ធរបស់បណ្តាក្រុមហ៊ុន
ឯកជនដែរ។ បើតាមបទពិសោធន៍ពាណិជ្ជកម្មរបស់លោក លោកមានផលវិបាកក្នុងការ​
ប្រកប​របរ​ពាណិជ្ជកម្ម​ដោយបញ្ហាពុករលួយនេះផងដែរ។

រាយការដោយ៖ ហ្សាហ្សា