CamNews

រូបភាព 

ប្រជុំរូបភាព ឯកសារ ស្តីពីសោកនាដកម្ម ធ្លាក់យន្តហោះ អំឡុងឆ្នាំ ២០១៣

ព័ត៌មានរូបភាព ៖  ជាមួយនឹងការខិតជិតឈានចូលមកដល់ដំណាច់ឆ្នាំ ២០១៣ នេះ ទំព័រ
សារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន  ក៏ដូចជាមិត្តៗអ្នកអានទាំងអស់គ្នា ទៅ
រំលឹកនឹកគិតឡើងវិញ ក្នុងអំឡុងឆ្នាំ ២០១៣ នេះ ជាមួយនឹងសោកនាដកម្មធ្លាក់យន្តហោះ
មកពីជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាបណ្តារូបភាព  ស្តែងអោយឃើញពីសោកនា
ដកម្មធ្លាក់យន្តហោះ   កាលពីពេលកន្លងទៅ  ។  ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដាន
ទស្សនាទាំងអស់គ្នាណា ៖


កាលពីថ្ងៃ ច័ន្ទ ១៨ វិច្ឆិកា ឆ្នាំ ២០១៣ នេះ នៅឯប្រទេសរុស្ស៊ីឯណោះវិញ មនុស្សទាំង ៥០
នាក់ដែលមានវត្តមាននៅលើយន្តហោះ ត្រូវបានគេរាយការណ៍អោយដឹងថា បានស្លាប់បា
ត់បង់ជីវិតទាំងអស់គ្នា បន្ទាប់ពីមានករណីធ្លាក់យន្តហោះ នៅឯក្រុង Kazan ប្រទេសរុស្ស៊ី


១៦ តុលា ឆ្នាំ ២០១៣  យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍  Lao Airlines បានជួបនឹង
ឧបទ្ទេវហេតុធ្លាក់ចូលទៅក្នុងទន្លេមេគង្គ ដោយនៅក្នុងនោះ បានសម្លាប់មនុស្ស ៤៩ នាក់
ក្នុងនោះរួមមាន បុរសម្នាក់ជាជនជាតិខ្មែរ ត្រូវជាអ្នកបើកយន្តហោះនេះផ្ទាល់តែម្តង។


៧ កក្កដា ២០១៣ គឺជាសោកនាដកម្មធ្លាក់យន្តហោះមួយផ្សេងទៀត ដែលធ្វើអោយពិភព
លោកមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺ ករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសច
រណ៍ Asiana   នៅឯអាកាសយានដ្ឋានអន្តរជាតិ  San  Francisco  Internationa l Airport
សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ បានសម្លាប់យុវតីជនជាតិចិន ដល់ទៅ ៣ នាក់ ៕

 

ប្រែសម្រួល ៖ ពិសី
ប្រភព ៖ ស៊ិនហួរ


Tags: Great photography awesome photos camnews pictures natural Museums Plane crash