CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ មុនសោកនាដកម្ម ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករប្រេស៊ីល អស់ជិតមួយក្រុម " ខ្លោចចិត្ត :( "

(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ី បានបញ្ជាក់ព័ត៌មានចុងក្រោយនៃចំនួនអ្នកស្លាប់គឺ ៧១នាក់ និងរបួស៦នាក់ ពោលគឺសរុបទាំងអស់នៅលើ៧៧នាក់ នេះបើយោង តាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update នៅព្រឹកថ្ងៃទី៣០​ ខែវិច្ឆិកានេះ។ 


អ្នកនៅរស់រាន្តមានជីវិតទាំង៦នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់អត្តសញ្ញាណឲ្យដឹងថា៖ មានកីឡាករក្លឹប Chapecoense ៣នាក់គឺ Alan Ruschel, Jackson Follmann និង Hélio Neto ព្រមទំាងអ្នកសារព័ត៌មាន លោក Rafael Valmorbida, អ្នកបច្ចេកទេសពីររូប គឺលោក Ximena Suarez និង លោក Erwin Tumiri។

សូមជំរាបថា អាជ្ញាធរកូឡុំប៊ី បានរកឃើញហើយនូវ ប្រអប់ខ្មៅទំាងពីរនៃយន្ដហោះដែលធ្លាក់នេះផងដែរ នឹងបានកំពុងពិនិត្យមើលរកមូលហេតុពិតប្រាកដនៃការធ្លាក់៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Brazil Chapecoense Int news Hot news Plane crash