CamNews

តារា 

ផ្កាប់មុខនិង KPOP ពេកបុរសប្រេស៊ីលមួយរូប វះកាត់ទំរង់មុខ ១០ ដងដើម្បីអោយមានមុខមាត់ដូច កូរ៉េ

គិតៗទៅ ឥទ្ធិពលរបស់ KPOP ពិតជាសាហាវមែន ដែលថ្មីៗនេះយើង ទទួលបានព័ត៌មានមួយថា មានបុរសជនជាតិ ប្រេស៊ីលម្នាក់ ទៅវះកាត់ រហូតដល់ទៅ ១០ ដងដើម្បីអោយ មើលទៅមុខមាត់​ដូច ជនជាតិកូរ៉េ ។



បុរសជនជាតិប្រេស៊ីល មួយរូបវ័យ ២៥ ឆ្នាំដែលត្រូវបាន គេស្គាល់ថាឈ្មោះ Max បានកែប្រែមុខ មាត់ដើមរបស់ខ្លួន ទៅជាមនុស្សផ្សេងម្នាក់ទៀត ដែលមើលមិនស្គាល់ សោះឡើយ ។ តាមប្រភព ព័ត៌មានបាន អោយដឹងថា Max បានវះកាត់ទំរង់មុខ រហូតដល់ទៅ ១០ ដងដើម្បីកែប្រែមុខមាត់ពី ប្រេស៊ីលទៅជា អាស៊ី ។ បន្ទាប់ពីមានមុខមាត់ ដូចកូរ៉េ ហើយ Max បានប្តូរឈ្មោះរបស់ ខ្លួនទៅជា Xiahn អោយវាស៊ីនឹង មុខរបស់គាត់ ។ មូលហេតុដែល យើងបានដឹងគឺថា កាលពីប៉ុន្មានឆ្នាំមុននោះ Max បានស្គាល់អំពីប្រភេទចំរៀង KPOP របស់កូរ៉េ ហើយក៏បានធ្លាក់ខ្លួន ជាអ្នកគាំទ្រផ្កាប់មុខម្នាក់ ក្នុង KPOP ។ ដោយសារតែ ងប់ងល់ពេក Max ក៏បានសំរេចចិត្ត ថានឹងវះកាត់ កែប្រែមុខមាត់ខ្លួន អោយមើលទៅដូច ជនជាតិអាស៊ី ឬកូរ៉េ ។



ត្រឹមតែកែមុខមាត់ Max មិនទាន់អស់ចិត្តឡើយ ដោយបុរសម្នាក់នេះ កំពុងតែមានគំរោង ទៅរស់ នៅប្រទេសកូរ៉េ ទៀតផង ។ ជាមួយនិង ការវះកាត់នេះ គាត់ទទួលបានទាំង អ្នកចូលចិត្តនិងអ្នក មិនចូលចិត្ត ។ Max ក៏បានប្រាប់ផងដែរថា ការវះកាត់របស់គាត់ មិនបានធ្វើអោយគាត់ បាត់បង់ សញ្ញាណជាជនជាតិ ប្រេស៊ីល ឡើយហើយគាត់ មុខមាត់របស់គាត់ ឥលូវនេះគ្មានចំលែកអ្វីឡើយ វាគ្រាន់តែដូច កូនកាត់ផ្សេងៗ ដែលរស់នៅ ប្រេស៊ីលអញ្ចឹង ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ Metro 


Tags: star kpop brazilian idol strange