![](/FileManager/Articles/mce/2012/3/29/8839-e58d4aed-ddb9-4d72-a4d6-c601049fb0a1.jpg)
អាច្រមក់មួយក្បាលនេះវាមានទំហំតូចមែនទែននៅពេលដែលវាកើត បើនិយាយទៅគឺនៅ
ពេលដែលវាកើតគឺគេអាចដាក់វាក្នុងស្លាបព្រាមួយបានដោយមិនខ្លាចជ្រុះ។ តែក្រោយមក
១៩ថ្ងៃហើយដែលវារស់រានមានជីវិតមកហើយក៏ធំធាត់បានប៉ុន iPhone ១ ហើយ។ ឆ្កែមួយ
នេះមានឈ្មោះថា Beyonc� ដែលបានកើតនាថ្ងៃទី ៨ មិនាកន្លងមកនេះម្ដាយរបស់ឆ្កែនេះ
គឺជាឆ្កែពូជ Dachshund កូនកាត់ដែលគេបានរើសមកពីចិញ្ចឹមផ្លូវមកដាក់នៅមជ្ឈមណ្ឌល
រក្សាសត្វ Grace Foundationi នៅ El Dorado Hills, CA ហើយ Beyonc� គឺជាកូនឆ្កែដែល
កើតចេញមកក្រោយគេទាំងគ្នានចង្វាក់បេះដូង ខាងគ្រូពេទ្យបានព្យាយាមសព្វគ្រប់វិធីរហូត
ដល់ឆ្កែមួយនេះរស់រានមានជីវិត។ ខាងមជ្ឈមណ្ឌលថែរក្សាសត្វបានដាក់ពាក្យទៅស្ថាប័ន
Guinness World Records ហើយដើម្បីសុំឯកទក្តកម្មជាឆ្កែដែលតូចបំផុត ដែលវាមានទំហំ
៤ អ៊ីញប៉ុន iPhone។
![](/FileManager/Articles/mce/2012/3/29/8839-ede79bad-4b1c-472d-b78c-e2f9b59f20f5.jpg)
![](/FileManager/Articles/mce/2012/3/29/8839-0fbb8d1e-7b1c-4f82-8c02-3c96e11c395e.jpg)
ដោយ៖ វឌ្ឍនា
ប្រភពពី៖ thesun