CamNews

កីឡាអន្តរជាតិ 

FIFA ប្រកាសជំរុះ


សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានប្រកាសថា ក្លឹមនីមួយៗត្រូវមានចំនួនកីឡាករ
ក្រោម ២៣ រូប ចំពោះការប្រកួតកីឡា Olympic ផ្នែកបាល់ទាត់ នៅ​រដូវក្តៅនេះ។

អត្តន័យរបស់ចំណងជើងនេះបានចុះផ្សាយដោយ football's world governing body
កាលពីថ្ងៃសុក្រ​ ជារឿងផ្ទុយគ្នានឹងក្រុម Barcelona បានឈ្នះនូវរឿងក្តីមួយក្នុងឆ្នាំ ២០០៨
អំពីការប្រឆាំងដកបេកភាពកីឡាករ Lionel Messi ក្នុងការប្រកួតនៅទីក្រុង Beijing ។

វាមានន័យថា FIFA នឹងមិនដកការសម្រេចចិត្តចំពោះក្លឹមទាំងអស់ឡើយ ជាឧទាហរណ៍
មួយចំពោះក្រុម Arsenal ត្រូវធ្វើការសម្រេចចិត្តថាតើគួរអោយ Jack Wilshere ឬ​ Aaron
Ramsey ជាអ្នកលេងអោយក្រុម British។ សេចក្តីប្រកាសមួយរបស់ FIFA មានន័យ​ដូច​
ខាង​ក្រោម "នាយកប្រតិបត្តិបានសម្រេចជំរុះកីឡាករក្នុងក្លឹមនីមួយៗមានចំនួនត្រឹមក្រោម
២៣​ រូប ចំពោះការប្រកូតកីឡា Olympic ផ្នែកបាល់ទាត់ ជាកំហិត​"​។

តុលាការបានវិនិច្ឆ័យអោយក្រុម Barcelona ឈ្នះក្តីឆ្នាំ ២០០៨ ដោយសំអាងលើហេតុផល​ថាការប្រកួតកីឡា Olympic គឺមិនមានកំណត់នៅក្នុងកាលបរិច្ឆេទជាអន្តរជាតិទេ ដូចនេះ
ក្លឹបនៅតែអាចអនុញ្ញាតិអោយកីឡាករ Messi ចូលលេង ហើយកីឡារកររូបនេះទទួលបាន
មេដាយមាសថែមទៀត។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិដឹងច្បាស់ថា ច្បាប់មួយនេះនឹងបកមកប្រឆាំងវិញ
ពីព្រោះថាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិខ្លួនឯងផ្ទាល់មិនទាន់បានរៀបចំច្បាប់មួយ
នេះអោយច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ការជំរុះកីឡាករនៅឡើយ។

សមាគមកីឡាបាល់ទាត់បានប្រាកដថា គ្រូបង្វឹក Team GB របស់ Stuart Pearce នឹងមិន
ធ្វើការជ្រើស​រើសកីឡាករណាមួយឡើយអោយក្រុម British ប្រសិនបើពួកគេនៅក្នុងក្រុម
England ក្នុងការប្រកួត Euro 2012។

ក្រុមនីមួយៗត្រូវមានចំនួនកីឡាករក្រោម ២៣ រូប និងបូកជាមួយកីឡាករលើសអាយុ
ប្រកួតចំនួន៣ នាក់ទៀត។

ដោយ៖ រិទ្ធិ