CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ប្រយ័ត្នចាញ់បោក រូបថតណា ប្រិយមិត្តទាំងអស់គ្នា

បច្ចេកវិទ្យានៅក្នុងពេលបច្ចុប្បន្ននេះ គឺមានការរីកចំរើនយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដែល
យើងស្ទើរតែតាមមិនទាន់ តាំងពីយានយន្ត ស្មាតហ្វូន Tablet កុំព្យូទ័រ... រហូតដល់ Software
ជាក់ស្តែង ដូចជាកម្មវិធី Photoshop ជាដើម ដែលអាចប្រែក្លាយមនុស្សម្នាក់ពីរូបរាងដើម ទៅ
ជារូបរាងមុខមាត់ផ្សេងមួយទៀត មើលស្ទើរមិនស្គាល់។

តួយ៉ាងដូចជា នៅក្នុងវីដេអូខាងក្រោមនេះជាដើម។ វីដេអូដែលយើងខ្ញុំ លើកយកមកបង្ហាញ
នៅខាងក្រោមនេះ គឺជាការកែប្រែលំអ រូបរាងមុខមាត់ នៃរូបភាពរបស់តារាម៉ូដែលម្នាក់ ពីមុខ
មាត់មិនសូវស្អាត និងខ្លួនរាងធាត់ ដៃជើងរាងខ្លី ទៅជារូបភាពតារាម៉ូដែលម្នាក់ទៀត ដែលមាន
មុខមាត់ ដងខ្លួន ឡើងខ្ពស់ស្រឡូន ស្អាតគួរឲ្យក្នក់ក្នាញ់ ដែលសមល្មមនឹងធ្វើឲ្យ បុរសៗចាញ់
បោក លង់ស្រឡាញ់ មិនតិចអ្នកឡើយ។

ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា៖

ឃើញទេប្រិយមិត្តទាំងអស់គ្នា Photoshop សាហាវអ៊ីចឹងណា។ ដូច្នេះ កុំប្រញាប់លង់នឹងសម្រស់
តាមរយះរូបថតខ្លាំងពេកណា ត្រូវតែពិនិត្យឲ្យបានច្បាស់សិន ចាំបណ្តោយបេះដូងរបស់ខ្លួនធ្លាក់
ក្នុងអន្លង់ស្នេហ៍ដ៏សែនជ្រៅ នៃម្ចាស់រូបថតនោះ។ បើមិនដូច្នេះទេ ប្រយ័ត្នចាញ់បោករូបថត ខកចិត្ត​
ស្តាយក្រោយណា តិចថាអត់បានប្រាប់មុន !!! ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- គិលានុបដ្ឋានិកា ៣រូប សុំទោសជាសាធារណៈ ចំពោះទង្វើប្រាសចាកក្រមសីលធម៌ របស់ខ្លួន
ក្នុងការថតរូបជាមួយសាកសព ក្នុងបន្ទប់សង្រ្គោះ

- iPhone 6 អេក្រង់ ៥អ៊ីន Full HD នឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំក្រោយ

- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)

- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4

- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង

ដោយ៖ សិលា
វីដេអូ៖ Youtube

Tags: time-lapse radical effect of photoshop video news