CamNews

ទូរស័ព្ទ 

Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ: អេក្រង់ Full HD 4,95", Snapdragon 800, Android 4.4 (មានវីដេអូ)

នៅក្នុងព្រឹត្តិការណ៍មួយ ដែលបានប្រារព្ធឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១
ខែវិច្ឆិកា នេះ Google បានបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូន Nexus 5 ជាមួយនឹងការអាប់ឌេត
គួរសំគាល់យ៉ាងច្រើន បើប្រៀបជាមួយនឹងជំនាន់មុន។

Nexus 5 នៅតែជាស្មាតហ្វូនមួយដែលបានមកពីការសហការគ្នារវាង LG និង Google ដូចនឹង
LG Nexus 4 ដែរ។ ប៉ុន្តែស្មាតហ្វូន Nexus ជំនាន់ថ្មីនេះ មានការរចនាម៉ូតស្តើងជាង ខ្លាំងជាង
មុន។ ទន្ទឹមនឹងការផ្លាស់ប្តូរនូវរូបរាងថ្មី Nexus 5 ក៏បានបង្ហាញពីការផ្លាស់ប្តូរផ្នែកខាងក្នុងផង
ដែរ ដូចជា អេក្រង់ Full HD 4,95", CPU Snapdragon 800, camera ក្រោយ 8MP ជាមួយ OIS,
WiFi ac ហើយពិសេសបំផុតនោះគឺការបំពាក់នូវ Android 4.4 KitKat ដ៏ថ្មីបំផុត។

ចាប់ពីថ្ងៃនេះតទៅ Google បានដាក់លក់ Nexus 5 ដែលរួមមានពីរពណ៌សម្រាប់ជ្រើសរើសគឺ
ពណ៌ស និងខ្មៅ ក្នុងតំលៃលក់ ៣៤៩ ដុល្លារ សម្រាប់ម៉ូដែលទំហំ 16GB និង ៣៩៩ ដុល្លារ
សម្រាប់ម៉ូដែល 32GB។ បើតាមការកត់សំគាល់បានឲ្យឃើញថា Nexus 5 ម៉ូដែល 16GB
ពណ៌ស និងខ្មៅ បានលក់អស់គ្មានសល់នៅហាងឯ សហរដ្ឋអាមេរិច ក្នុងរយះពេលប្រហែល
តែជាង ៣០នាទី ប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសដាក់លក់ជាផ្លូវការ។

លក្ខណៈសម្បត្តិមូលដ្ឋានមួយចំនួននៃ LG (Google) Nexus 5 ៖

  • អេក្រង់ LCD IPS 4,95", Resolution Full HD, 445ppi, កញ្ចក់ Corning Gorilla Glass 3;
  • CPU Qualcomm Snapdragon 800, Quad Core ល្បឿន 2,3GHz;
  • GPU Adreno 330;
  • RAM 2GB;
  • Camera ក្រោយ 8MP, មានសមត្ថភាពការពាររំញ័រ OIS, HDR+;
  • Camera មុខ 1,3MP;
  • ថ្ម 2.300mAh, មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មអត់ខ្សែ Qi;
  • ប្រព័ន្ធប្រតិបត្តិការ: Android 4.4 KitKat;
  • តំណភ្ជាប់: WiFi 802.11 a/b/g/n/ac, NFC, Bluetooth 4.0, Slimport, microUSB 2.0, រន្ធកាស 3,5mm;
  • មេម៉ូរីក្នុង: 16GB/32GB, មិនមាន Support មេម៉ូរីក្រៅទេ;
  • ខ្នាតប្រវែង: 69,17 x 137,84 x 8,59mm;
  • ទម្ងន់: 130g.

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4
- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង

- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo

- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB

- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Google Nexus 5 lg Full screen HD 4.95 " 800 Snapdragon Android 4.4 hightech