CamNews

ព័ត៌មានអន្តរជាតិ 

គិលានុបដ្ឋាយិកា បានសុំទោស ជាសាធារណៈ ចំពោះទង្វើលេងជ្រុល ក្នុងការថតរូបជាមួយសាកសព ក្នុងបន្ទប់សង្រ្គោះ

គិលានុបដ្ឋាយិកា ៣នាក់ នៅមន្ទីរពេទ្យ Naradhiwas Rajanagarindra ប្រទេសថៃ បានធ្វើការសុំ
ទោស ជាសាធារណៈ ដល់សាធារនជន សម្រាប់ទង្វើនៃការថតរូប លេងសើចជ្រុល ដែលពួកនាង
បានថតលេងនៅក្នុងបន្ទប់ សង្គ្រោះ។

រូបថតដែលថតដោយ គិលានុបដ្ឋាយិកា ទាំងនោះបានបង្ហាញឲ្យឃើញថា មាន២នាក់ ក្នុងចំណោម
ពួកគេទាំងអស់ ៤នាក់ បានបង្ហាញពីភាពរីករាយដោយលើកម្រាមដៃពីរ ធ្វើរាងអក្សរ V (Victory) នៅ
ក្បែរសាកសពជនរងគ្រោះម្នាក់ ដែលទើបតែបាត់បង់ជីវិត នៅក្នុងបន្ទប់សង្គ្រោះ។


តាមប្រភពបានឲ្យដឹងថា លោក Pol Sgt Nimit Deewong អាយុ ៣៥ឆ្នាំ គឺជាបុគ្គលិកម្នាក់ ក្នុងចំណោម
បុគ្គលិកសន្តិសុខមួយចំនួនផ្សេងទៀត ដែលបានបាត់បង់ជីវិត នៅក្នុងការផ្ទុះគ្រាប់បែកនៅ Narathiwat
កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។
រូបភាពនេះ ត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ពាសពេញបណ្តា Forum និងបណ្តាញទំនាក់ទំនង
សង្គម។ មនុស្សជាច្រើន បានបញ្ចេញមតិ ធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើក្រមសីលធម៌ ក៏ដូចជាទង្វើ
មិនត្រូវទំនង របស់បណ្តាគិលានុបដ្ឋាយិកា ទាំងនោះ។
បន្ទាប់ពីរឿងនេះបានកើតឡើងមក ប្រធានមន្ទីរពេទ្យ លោក Chatchai Srinamwong បានទទួល
ស្គាល់ថា រូបភាពនេះ គឺពិតជាត្រូវបានថតនៅក្នុងមន្ទីរពេទ្យ ដែលលោកកំពុងតែគ្រប់គ្រងមែន។
ទន្ទឹមនឹងនោះ លោកក៏បានបន្ថែមឲ្យដឹងថា ទង្វើបែបនេះ គឺពិតជារំលោភ ទៅលើសិទ្ធិរបស់អ្នក
ជម្ងឺ "ប្រាសចាកក្រមសីលធម៌ គ្រូពេទ្យ" ហើយក៏បាននិយាយបញ្ជាក់ឲ្យដឹងថា គិលានុបដ្ឋាយិកា
ទាំងនេះគឺបាន "ខ្វះការយល់ដឹង អំពីទង្វើរបស់ពួកគេ"។
គិលានុបដ្ឋាយិកា Patsaroh Rodomasae (អ្នកដែលបង្ហាញមុខនៅក្នុងរូបភាពនោះ) បានឲ្យដឹងថា
នាងមិនមានបំណងរំលោភសិទ្ធិទៅលើអ្នកណាឡើយ។ ក្នុងនោះគិលានុបដ្ឋាយិកា Nosira Doloh
(អ្នកដែលបានថតរូប ដោយលើកដៃដាក់សញ្ញា V) ម្នាក់ទៀត បានឲ្យដឹងដែរថា នាងមិនបានគិត
ដល់ថា វាបានរំលោភទៅលើអ្នកណានោះទេ សកម្មភាពនោះ គ្រាន់តែចង់បញ្ជាក់ថា នាងបានខិត
ខំយ៉ាងខ្លាំង ក្នុងការបំពេញការងាររបស់ខ្លួន តែប៉ុណ្ណោះ។ ក្រៅពីនេះ នាង Norisa Jehlae (គិលានុប
ដ្ឋាយិកាម្នាក់ទៀត អ្នកដែលបានថតរូបភាពនេះ) បានធ្វើការសុំអភ័យទោស និងសូមការអធ្យាស្រ័យ
ដល់ពួកនាង ចំពោះអ្វីទាំងអស់ដែលបានកើតឡើងនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 6 អេក្រង់ ៥អ៊ីន Full HD នឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំក្រោយ
- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)

- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4

- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង

- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Female nurse shooting photo Patsaroh Rodomasae Nosira Doloh unbelievable strange