CamNews

ថេបប្ល៊ែត 

ពិន្ទុ benchmark របស់ iPad Air ខ្ពស់ជាង 87% បើប្រៀបជាមួយ iPad 4

គេហទំព័រ Primate Labs ទើបតែបានធ្វើការបូកសរុបឡើងវិញ នូវបណ្តាលទ្ធផល benchmark
iPad Air
តាមរយះ Software Geekbench 3 ហើយបានឃើញថា លទ្ធផលពិន្ទុរបស់ iPad ថ្មី
បំផុតរបស់ Apple មួយនេះ ខ្ពស់ជាងច្រើន បើប្រៀបជាមួយបណ្តា iPad ជំនាន់មុនៗ សូម្បីតែ
ពិន្ទុរបស់ iPad 4 ក៏ទាបជាងច្រើន iPad Air រហូតដល់ ៨៧% ឯណោះ។

ចំណែកឯ iPad ជំនាន់ចាស់ៗជាងនេះទៀតដូចជា iPad 3, iPad 2 និង iPad mini សុទ្ធតែចាញ់
iPad Air ដល់ទៅជាង ៥ដង នៃពិន្ទុ benchmark។ លទ្ធផលនេះ ជិតស្មើទៅនឹងព័ត៌មានរបស់
Apple ដែលថា chip A7 នឹងមាន performance លឿនជាទ្វេដង chip A6X ចាស់នៅលើ iPad 4
ហើយបើទោះជាបានប្រើ chip A7 ដូចទៅនឹង iPhone 5s ប៉ុន្តែល្បឿន CPU របស់ iPad Air បាន
បន្ថែមខ្លាំងជាងមុន 100Mhz, គឺបានឡើងដល់ 1.4Ghz។

ពាក់ព័ន្ធនឹង iPad Air នេះផងដែរ បណ្តាគេហទំព័របច្ចេកវិទ្យា រួមមាន The Loop, AllthingsD,
Engadget, USA Today ដែលសុទ្ធតែបានកាន់ និងប្រើប្រាស់នូវ Tablet ថ្មីបំផុតរបស់ Apple
មួយនេះ សុទ្ធតែមានកាយវាយតំលៃប្រហាក់ប្រហែលគ្នាថា iPad Air គឺជា Tablet ដែលល្អជាង
គេបំផុត សំរាប់ពេលបច្ចុប្បន្ននេះ ទាំងការរចនាម៉ូត ទាំង Hardware និង Software របស់វា៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង
- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo

- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB

- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ

- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: benchmark of iPad Air higher 87% iPad 4 Tablet Apple hightech