CamNews

តារា 

ញ៉ែម សុគន្ធ ក្លាយជា​មនុស្ស​ព្រៃ

ភ្នំពេញ៖ តារាសម្ដែងដែលកំពុងតែ ល្បីល្បាញក្នុងពិភព ខ្សែភាពយន្តលោក ញ៉ែម សុគន្ធ
បច្ចុប្បន្នកំពុងមមាញឹក ជាខ្លាំងក្នុងអាជីពសម្ដែង របស់លោក បើទោះបីជាតារា សម្ដែងប្រុស
ស្រករក្រោយរះព្រោងព្រាត ក៏មិនអាចទាញ ធ្លាក់ពីតំណែងតារាសម្ដែង ដ៏ល្បីនេះបានដែរ ។

គេនៅចាំបានថាលោក ញ៉ែម សុគន្ធ បានជួបរឿងស៊យ កាលពីថ្មីៗ ដោយរថយន្តរបស់លោក
បានប៉ះគ្នាជាមួយជនម្ខាងទៀត ហើយលោកក៏បានរត់គេច ដោយសារ ភាគគីម្ខាងទៀត មាន
កាំភ្លើង ដូចនេះលោកក៏រត់បាតជើងសព្រាត។

ចំនែកឯរឿងរ៉ាវ ស្នេហាតារាសម្ដែង ចង្ការព្រែករូបនេះ មិនត្រូវបានទំលាយឲ្យ ដឹងជាសាធារណៈ
នោះទេ តែលោកត្រូវបានគេ កត់សំគាល់ឃើញថា ស្និទ្ធស្នាលជាមួយ នឹង កញ្ញា ធាវី ពិធីការនី
ជាមួយគ្នា ក្នុងកម្មវិធីវិមានសុបិន ដែលអ្នកទាំងពីរតែងតែ បង្ហាញនៅភាពស្និទ្ធស្នាល ។

ថ្មីនេះ លោកញ៉ែម សុគន្ធ បានបង្ហាញស្នាដៃ ក្នុងវណ្ណកម្មភាពយន្តថ្មី មួយ ដែលតម្រូវឲ្យលោកចុះ
ថតដល់ខេត្តឆ្ងាយ ៗ ពិសេសភាពយន្តថ្មី នេះបានផ្ដិតទេសភាព ដ៏ស្រស់បំព្រងរបស់តំបន់ ទេស
ចរណ៍ភ្នំគូលេន ដែលជាតំបន់ទេសចរណ៍ ប្រវតិ្តសាស្ត្រ ពពេញទៅដោយ អាថ៍កំបាំង ។ ក្នុងរឿង
ថ្មីនេះ លោក ញ៉ែម សុគន្ធ តម្រូវឲ្យដើរតួជាមនុស្ស រស់ក្នុងព្រៃ ដែលមានតុបតែងខ្លួន ជាមនុស្ស
មានសក់វែង ដែលមើលទៅដូចជា មនុស្សព្រៃអីចឹង។

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមទស្សនាបណ្តារូបភាពនៃ សកម្មភាព ថតរបស់លោក ញ៉ែមសុគន្ធ
ដូចខាងក្រោម៖

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nhem sokun entertainment khmer star actor mc ញ៉ែម សុគន្ធ