CamNews

តារា 

ទឹម រដ្ឋា ច្រានចោល​ដំណឹងស្នេហ៍ ជាមួយ​លោកថៅកែធំ​ក្នុងស្រុក

ភ្នំពេញ៖ តារាសម្តែង និង ជាតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះកញ្ញា ទឹម រដ្ឋា បានចេញមុខច្រាន
ចោលនូវព័ត៌មានដែលបានចុះផ្សាយថា នាងកំពុងមានទំនាក់ទំនងស្នេហ៍ជាមួយបុរស ជាថៅកែ
ធំក្នុងស្រុកម្នាក់ដោយ រដ្ឋា ចាត់ទុកថា ដំណឹងស្នេហានេះជារឿង ដែលគេនិយាយគ្មានការពិត។

គេហទំព័រ Looking TODAY មុននេះបន្តិចបានចុះផ្សាយនូវ អត្ថបទមួយដាក់ចំណងជើងថា ទឹម
រដ្ឋា ធ្លាយដំណឹងស្នេហ៍ថ្មីជាមួយចៅកែធំ។ ចំពោះអត្ថន័យនៅក្នុងអត្ថបទនេះ យើងលើកយកមក
សររសេរដោយផ្អែកតាមប្រភព ដែលនិយាយចេញពីរង្វង់ អ្នកសិល្បៈជិតស្និតបំផុតជាមួយតារា
ស្រីរូបនេះ។

បើតាមការដក់ស្រង់សម្តី ចេញពីប្រភពខាងលើបាននិយាយថា តារាសម្តែង តារាបង្ហាញម៉ូដ និង
ជាពិធីការិនី សាច់សដូចបណ្តូលចេក កញ្ញា ទឹម រដ្ឋា បច្ចុប្បន្នកំពុងមាន ទំនាក់ទំនងស្នេហា ជា
មួយបុរសអ្នកមានទ្រព្យស្តុក ក្នុងស្រុកម្នាក់ ដែលគេដឹងថា ជាចៅកែហាងធំនៅក្នុងរាជធានីភ្នំ
ពេញ។

ប្រភពនោះបានបន្ថែមថា បុរសជាថៅកែ កំពុងលង់ស្រឡាញ់កញ្ញា ទឹម រដ្ឋា ក៏មានបំណងចង់ជូយ
ឧបត្ថម្ភ ដល់ការរស់នៅរបស់នាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នេះ ក៏តែងតែព្យាយាម
លួងលោម សុំរៀបការជាមួយនាង ទឹម រដ្ឋាទៀតផង។

ជុំវិញការលេចធ្លាយព័ត៌មានខាងលើនេះត្រូវបានកញ្ញា ទឹម រដ្ឋា ចេញមុខមកបំភ្លឺដោយការបដិសេធ
ប្រាប់គេហទំព័រ Looking TODAY ទាំងអារម្មណ៍មិនសូវសប្បាយចិត្ត នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ
២០១៣ នេះថា ចំពោះអ្វីដែលគេបាននិយាយនេះជារឿងមិនពិតទេ បង...! ហើយខ្ញុំក៏មិនអាចទទួល
យកបានដែរ ចំពោះរឿងដែលគេថា ខ្ញុំលួចមានទំនាក់ទំនងស្នេហា ជាមួយលោកថៅកែធំនោះ ។

កញ្ញា ទឹម រដ្ឋា បាននិយាយបន្តថា ប្រភពនេះមិនដឹងជាលេចឮចេញមកពីនណានោះទេ....។ និ
យាយនេះគឺខុសស្រឡះតែម្តង ព្រោះខ្ញុំមិនដែលធ្លាប់ស្គាល់ នឹង ដឹងខ្លួនឯងផងថា បុរសម្នាក់នោះ
គេជានណា គឺអត់មានដឹងអីបន្តិចទាន់សោះ។ ម្យ៉ាងទៀតខ្ញុំក៏ចង់បញ្ជាក់ប្រាប់ថា ព័ត៌មាននេះមិន
មែនជាការពិតនោះទេ។

ជាតារាសម្តែង ពិធីករ និង តារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា បានបន្ថែមថា នាងមានការអន់ចិត្តខ្លាំង
ណាស់ នូវអ្វីដែលគេបានលើកឡើង យកមកនិយាយទាំងនេះ ព្រោះវាអាចធ្វើឱ្យមានការប៉ះពាល់
ដល់ កេរ្តិ៍ឈ្មោះរបស់នាងដោយផ្ទាល់។ ទន្ទឹមនឹងនេះនាងក៏បានស្នើដល់ អ្នកសារព័ត៌មានក្នុងស្រុក
ទាំងអស់ មុននឹងចុះផ្សាយអ្វីពីនាងត្រូវសើបឱ្យបានច្បាស់ ឬ មួយទាក់ទងទៅសួរនាងជាមុនសិន។

ដោយឡែកចំពោះរឿងដែលថា បុរសជាថៅកែម្នាក់នោះ មានបំណងចង់ជូយឧត្ថម្ភ នឹងតែងតែ
ព្យាយាមលួងលោម សុំរៀបការជាមួយក៏ត្រូវបាន រដ្ឋា បដិសេធ និង ច្រានចោលភ្លាមៗផងដែរ
ដោយនាងនិយាយថា ពុំមានរឿងនេះកើតឡើងនោះទេ។ ម្យ៉ាងទៀតនាងក៏មិនចង់បានការជួយ
ឧបត្ថម្ភពីនណាម្នាក់នោះដែរ .. ហើយក៏គ្មានអ្នកណា ចង់ឧបត្ថម្ភដល់នាងឡើយ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ ដូចកូនកាត់បរទេសកញ្ញា ទឹម រដ្ឋា ត្រូវបាន
ទស្សនិកជនទូទៅចាត់ទុក ជាតារាបង្ហាញម៉ូដ ដែលលេចធ្លោជាងគេ នៅក្នុងពិភពបង្ហាញម៉ូដ
នាពេលសព្វថ្ងៃនេះ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teum rotha entertainment khmer star model MC ទឹម រដ្ឋា