ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ដោយសារតែមានកន្ទុយដុះចេញពីខ្នង មានប្រវែងដល់
ទៅជាង ៧ អ៊ីង កុមារម្នាក់ឈ្មោះ Arshid Ali Khan វ័យ ១២ ឆ្នាំ ត្រូវបានរកអោយឃើញថា
ពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញអ៊ិនធើណេត នេះបើតាមការដកស្រង់អត្ថ
បទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងវ័យ ១២ ឆ្នាំ កុមារម្នាក់នេះ ជាពលរដ្ឋ
មកពីក្រុង Chandigarh ប្រទេសឥណ្ឌា។ យ៉ាងណាមិញ បើតាមការអោយដឹងពីទីភ្នាក់ងារ
សារព័ត៌មាន Nairaland.com ក្មេងប្រុសម្នាក់នេះ ត្រូវបានគេគោរពបូជា ពីសំណាក់ក្រុម
មនុស្ស បន្ទាប់ពីពួកគេបានគិតថា Arshid Ali Khan គឺជាអវតាស្តេចហនុមានរបស់សាស
នាហិណ្ឌូ។
បើទោះជាក្រុមអ្នកជំនាញ វេជ្ជសាស្រ្តជឿថា គេគួរតែធ្វើការវះកាត់ យកកន្ទុយនោះចេញ
ដោយមានហេតុផលថា គេនឹងអាចមានបញ្ហា នាថ្ងៃអនាគតយ៉ាងណាក៏ដោយ តែនៅតែ
មានការជំទាស់ទៅនឹងទស្សនៈវិជ្ជា។
យ៉ាងណាមិញបន្ទាប់ពីបានផ្តល់ជាកិច្ចសម្ភាសន៍ជាមួយនឹងគេហទំព័រសារព័ត៌មានបរទេស
Sun កុមារា Arshid Ali Khan បានអះអាងអោយដឹងថា បើទោះជាគេមានកន្ទុយខុសប្លែកពី
មនុស្សធម្មតាក៏ដោយ ក៏គេនៅតែមានអារម្មណ៍ពិសេសម៉្យាង នោះគឺការអោនគោរពបូជាពី
សំណាក់មនុស្សផងទាំងពួង។
គួររំឭកផងដែរថា បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Dr. Scott Meye ជាសមាជិកម្នាក់
ក្នុងក្រុមជំនាញខាងកោសិកាប្រសាទ និងឆ្អឹងកងខ្នង មកពី Morristown Medical Center
រដ្ឋ New Jersey សហរដ្ឋអាមេរិកអោយដឹងថា សរសៃស្រោបប្រសាទអាចនឹងមានការភ្ជាប់
ជាមួយកញ្ចុំសក់ ដែលស្ថិតនៅខាងក្រោយខ្នងផ្នែកខាងក្រោម ជាចលករដែលជំរុញអោយ
កើតមានឡើង នូវការដុះកន្ទុយបៀបបានដូចទៅនឹងកន្ទុយសត្វស្វាយ៉ាងដូច្នេះតែម្តង។
វេជ្ជបណ្ឌិតរូបនេះ ក៏បានធ្វើសេចក្តីណែនាំផងដែរថា បើសិនណាពិតជាបានជួបប្រទះនឹង
ករណីកម្រមួយនេះមែននោះ លោកអ្នកគួរតែធ្វើការវះកាត់ វាចេញទើបជាការប្រសើរ មុន
នឹងបង្កជាហានិភ័យផ្សេង តួយ៉ាងនៅក្នុងអាមេរិកខាងជើង ករណីមួយនេះត្រូវបានកាត់
បន្ថយអស់ជាង ៥០ ភាគរយ ក៏ដោយសារតែគម្រោងគាំទ្រអាស៊ីត folic(folic acid) ក្នុងអំ
ឡុងពេលមានផ្ទៃពោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost