CamNews

តារា 

អេននី ហ្សាម ខ្លាច​ស្រមោល​ស្នេហ៍​ចាស់

ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេងសាច់សខ្ចី សំឡេងពីរោះបែបយុវវ័យ ប្រចាំផលិតកម្ម ថោន
ដែលកើតលើទឹកដី ខេត្តព្រះសីហនុ ស្រីស្អាត អេននី ហ្សាម (Anny Zam) ថ្មីៗនេះមានព័ត៌មាន
លេចឮថា នាងមានអ្នកពេញចិត្ត ពេញថ្លើម ចង់តាមប្រមាញ់ បេះដូងច្រើននាក់ ប៉ុន្តែ អេននី ហ្សាម
ហាក់ដូចជា នៅស្ទាក់ស្ទើរ ដោយសារខ្លាច ស្រមោលស្នេហ៍ចាស់ តាមលងបន្លាចនាង ដូចមុនទៀត។

ប្រភពព័ត៌មានជិតស្និទ្ធមួយ បានឲ្យដឹងថា មុនពេលស្រីស្អាត មុខកូនកាត់ចិន អេននី ហ្សាម ចូល
សិល្បៈ នាងធ្លាប់មាន ស្នេហាជាមួយបុរស ស្តុកស្តមម្នាក់ ម្តងរួចមកហើយ ប៉ុន្តែដោយសារ តែ
មានបញ្ហា ទើបធ្វើឲ្យពួកគេ បែកបាក់គ្នា។ ការបែកបាក់នេះ ធ្វើឲ្យ អេននី ហ្សាម ឈឺចាប់ ស្ទើរ
តែមិនចង់ខ្វល់ពី រឿងស្នេហាតទៅទៀត។​ យ៉ាងណាមិញ ជីវិតស្នេហា និងជីវិតការងាររបស់នាង
ត្រូវបានផ្លាស់ប្តូរ បន្ទាប់ពី អេននី ហ្សាម ឈានជើងចូល ធ្វើជាតារាចម្រៀង ក្នុងផលិតកម្ម ថោន។

សន្ទុះនៃការគាំទ្ររបស់នាង កើនឡើងដូច កំាជណ្តើរតែម្តង តួយ៉ាង ដូចជាបទចម្រៀង "ធ្លាប់
សន្យាហើយ ថាមិនធ្វើឲ្យអូនយំ, អូនឡប់ៗស្រឡាញ់ បងដល់ថ្នាក់ហ្នឹង,សង្សារគេយំខ្ញុំហូរទឹក
ភ្នែក" និងបទចម្រៀងជាច្រើនទៀត ឃើញថាមានការគំាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ជាពិសេស
អ្នកគាំទ្រ របស់នាងតែម្តង។

ទន្ទឹមនឹងភាពជោគជ័យ ក្នុងវិស័យសិល្បៈ បុប្ផាមួយទងនេះ ក៏ជានារីរូបស្រស់ម្នាក់ ដែលសម្បូរ
មន្តស្នេហ៍ផងដែរ ពោលគឺតាំងពីនាង ចាប់ផ្តើមសិល្បៈមក បុរសៗអ្នកមានស្តុកស្តម្ភ ជាច្រើន
នាំគ្នាដណ្តើមកាន់តំណែង ធ្វើជាម្ចាស់បេះដូងរបស់នាង។ តែទោះជាយ៉ាងណា អេននី ហ្សាម
មិនទាន់សម្រេចចិត្ត ត្រូវជ្រើសរើស យកបុរសណាម្នាក់ ឃុំគ្រងបេះដូងរបស់នាង នៅឡើយ
នោះទេ ព្រោះតែនាង នៅតែមានអារម្មណ៍ថា ខ្លាចរអាជាមួយ នឹងដានសេ្នហ៍ចាស់ ដែលធ្វើឲ្យ
នាង ឈឺចាប់ ស្ទើរតែរាងចាល មិនហ៊ានទទួលស្នេហាថ្មី ពីអ្នកណានោះទេ ខណៈការងារ របស់
នាង ជោគជ័យគួរឲ្យកត់សំគាល់។

ជាមួយគ្នានេះផងដែរ បើតាមការសង្កេតតាំងពី អេននី ហ្សាម ចូលប្រឡូកក្នុង វិស័យសិល្បៈមក
ឃើញថានាង ជាតារាស្រីមួយរូប ដែលពុំធ្លាប់រង នូវរឿងអាសូ្រវស្នេហា ដូចតារាផ្សេងៗនោះទេ ។
ទោះជាយ៉ាងណា ក្នុងដំណើរជីវិតស្នេហា របស់ស្រីស្រស់ថ្ពាល់ផ្អែម អេននី ហ្សាម តែងតែត្អូញត្អែ
ចំពោះ ការគាស់កកាយឡើង អំពីស្នេហាចាស់ មិនចង់រំឭក និងតែងបង្វែសំណួរ រាល់ពេលអ្នកសារ
ព័ត៌មា នចោទសួរពីបញ្ហានេះ ។

ស្រីស្រស់ទងវង អេននី ហ្សាម ចង់ឲ្យរឿងស្នេហាចាស់មួយនេះ ត្រូវរលាយសាបសូន្យ ទៅតាម
ពេលវេលា និងត្រូវជំនួសមកវិញនូវរឿងរ៉ាវល្អៗ ក្នុងជីវិត ដូច្នេះហើយទើប អេននី ហ្សាម មិនចេះ
តែសម្រេចចិត្តប្រថុយប្រថាន ក្នុងការទទួលយកស្នេហាថ្មី មកដាក់ក្នុងរង្វង់ជីវិត សម្រាប់ថ្ងៃអនាគត
បានដោយងាយៗឡើយ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment anny zam