ហូលីវូដ ៖ ចំពោះរឿងដែល Justin bieber ត្រៀមនឹងរៀបការជាមួយនិងតារាម៉ូដែលនាង Hailey Baldwin នៅតែធ្វើឲ្យហ្វេនរបស់នាង Selena gomez ពិបាកទទួលយកដដែល ។ ហើយថ្មីៗនេះមានអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានធ្វើការចែករំលែករូបថតជាច្រើនសន្លឹក ក្រោយបែកធ្លាយរូបថតរបស់ Justin ចុះពីលើឡាន ហើយកាន់ទូរស័ព្ទដោយឃើញមានរូបថតរបស់ Selena នៅក្នុងទូរសព័្ទនោះ ។ ដោយសារភស្តុតាងទាំងអស់នេះ បានធ្វើឲ្យអ្នកគាំទ្រគិតថា តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះនៅតែនឹកនាដល់សង្សារចាស់ ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាស្នាដៃរបស់ Jelena ដែលជាក្រុមអ្នកគាំទ្ររបស់ Justin និង Selena បានធ្វើការកាត់ ត ក្នុងគោលបំណងចង់ឲ្យគូស្នេហ៍មួយគូនេះត្រលប់ទៅរកគ្នាវិញតែប៉ុណ្ណោះ ។
គួរបញ្ជាក់ឲ្យដឹងថា រូបថតរបស់ Justin ដែលគេបានបែកធ្លាយនោះគឺថតកាលពីថ្ងៃទី ០៩ ខែមិថុនា ខណៈពេលដែលមានការជួបជុំនៅក្នុងព្រះវិហារមួយ ហើយក៏មានវត្តមាន Hailey Baldwin ចូលរួមផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14