CamNews

តារា 

បែកធ្លាយ តារាសម្តែងល្បីឈ្មោះ លោក Lee min ho និងមិត្តស្រីរូបស្អាត បែកបាក់គ្នាបាត់

កូរ៉េ ៖ យោងតាមរយៈ Ilgan Sports ដែលជាសារព័ត៌មានមួយនៅក្នុងប្រទេសកូរ៉េបានឲ្យដឹងថា កំពូលតារាសម្តែងល្បីឈ្មោះលំដាប់ប្រទេស លោក Lee Min Ho និងមិត្តស្រីគឺនាង Suzy បានសម្រេចបញ្ចប់ទំនាក់ទំនងរបស់ពួកគេទៅហើយ ។ 

ប្រភពដដែលបានបន្តថា មានប្រភពជិតដិតរបស់តារាសម្តែងរូបនេះ បានទម្លាយព័ត៌មាននេះ កាលពីពេលថ្មីៗកន្លងទៅនេះដែរ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកចាត់ការរបស់ លោក Lee Min Ho និងនាង Suzy ក៏នៅមិនទាន់បានធ្វើការបកស្រាយ ឬបដិសេធនូវព័ត៌មានមួយនេះនៅឡើយទេ ខណៈអ្នកគាំទ្រកំពុងតែអន្ទះសារជាមួយនឹងដំណឹងនេះយ៉ាងខ្លាំង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop