(អាមេរិក)៖ រឿងរ៉ាវជីវិតប្តីប្រពន្ធ របស់តារាទូរទស្សន៍ដ៏ល្បី របស់អាមេរិកគឺនាង Kim Kardashian និងលោក Kanye West ហាក់ដូចជាមិនច្បាស់លាស់នៅឡើយ បន្ទាប់ពីមានដំណឹងចចាមអារ៉ាមថា ពួកគេទាំងពីរកំពុងឈានដល់ ការលែងលះគ្នា ដូចតារាហូលីវូត Angelina Jolie និង Brad Pitt អ៉ីចឹងដែរ។
ប្រភពព័ត៌មានឲ្យឹងថា Kim ហាក់មិនយល់ពីអារម្មណ៍ស្ត្រេស របស់ស្វាមី ឡើយ មុនពេលគេចូលព្យាបាលខ្លួន នៅមន្ទីរពេទ្យដែលជាមូលហេតុ នាំឲ្យមានបញ្ហាប្រេះស្រាំ ក្នុងជីវិតជាប្តីប្រពន្ធ ដែលមិនយល់ពីគ្នា ហើយពួកគេក៏ខកខាន ការចំណាយពេលរួមគ្នាផងដែរ។ Kanye West មិនចំណាយពេលសម្រាក នៅមន្ទីរពេទ្យយូរទេ គឺគេបានចំណាយពេល ទៅសម្តែងខនសឺតវិញ ទោះបីជាមានការណែនាំ ពីគ្រូពេទ្យឲ្យសម្រាកព្យាបាលខ្លួន មួយរយៈក៏ដោយ ដែលនេះក៏ជាបញ្ហានាំឲ្យល្អក់កករ ដល់ជីវិតគ្រួសាររបស់ខ្លួនដែរ។
អ្វីដែលរឹតតែអស្ចារ្យនោះ គឺកាលពីថ្ងៃទី១៣ ធ្នូ កន្លងទៅនេះ Kanye West ត្រូវបានលោកប្រធានាធិបតីថ្មី អាមេរិក Donald Trump ហៅចូលជួបនៅគណៈរដ្ឋមន្ត្រី នាំឲ្យមហាជនកើតក្តីសង្ស័យថា តើតន្ត្រីកររូបនេះ អាចនឹងទទួលបានតំណែងអ្វីមួយ ក្នុងជួររដ្ឋាភិបាលថ្មីនេះទេដឹង ប៉ុន្តែចម្លើយ នៃជំនួបរវាងអ្នកទាំងពីរ នៅមិនទាន់មាននរណាបញ្ចេញឲ្យដឹងថា យ៉ាងណានៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង