CamNews

តារា 

អូន ឧស្សាហ៍ ក្លាយ​​ជា​អ្នកគ្រប់គ្រង​ តួសម្តែង​នៅ​ក្នុង​ផលិតកម្ម "មហាហង្ស"

ភ្នំពេញៈ តារាសម្តែងរាងខ្ពស់ស្រឡះ ដែលបានបោះជំហានចូល ប្រឡូកក្នុងវិស័យ សិល្បៈ
ជាយូរឆ្នាំ លោក អូន ឧស្សាហ៍ ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញ មានការ
មមាញឹក ជាមួយការងារស្ទើរដកឃ្លា មិនរួចទាល់តែសោះ ។ ក្រៅពីការងារសិល្បៈថ្មីៗនេះ
លោកក៏ទើបតែទទួល បានតំណែងថ្មីមួយទៀត ប្រចាំនៅ ផលិតកម្មមហាហង្ស គឺក្លាយជាអ្នក
គ្រប់គ្រង តារាសម្ដែង និងមានពេលខ្លះលោក អ្នកអ្នកដឹកនាំសម្ដែង ផ្ទាល់ផងដែរ ។

ជួបជាមួយ LookingTODAY កាលពីពេលថ្មីៗនេះ លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងថា បច្ចុ-
ប្បន្នការងារ របស់លោក មមាញឹកច្រើនគួរសម ទាំងការសម្តែង និងបន្ថែមការងារថ្មីមួយទៀត
គឺទើបតែទទួល បានតំណែងថ្មី នៅផលិតកម្មមហាហង្ស ដោយលោកបានធ្វើការនេះ រយៈពេល
ជិត៦ខែ គ្រាន់តែការងារនេះលោកមិន បានបើកចំហរតែប៉ុណ្ណោះ ។

តារាសម្តែងល្បីឈ្មោះ លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងបន្តទៀតថា "ពេលនេះខ្ញុំ មានតួ
នាទីជាអ្នកគ្រប់គ្រង តួសម្តែងរឿងនៅ មហាហង្ស ។ ដោយខ្ញុំគ្រាន់តែជ្រើសរើស តួបែបណា
មកសម្តែង ​ នៅក្នុងរឿងនេះ  ហើយតួហ្នឹង  ត្រូវសម្តែងជាតួអង្គអ្វី នៅក្នុងរឿង។ ខ្ញុំធ្វើការនេះ
បានប្រហែលជា ៥-៦ ខែហើយ "។

តារាសម្តែងរូបសង្ហា សាច់ដុំធំរូបនេះ បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ការងារលើកទី១ ដែល
លោកបាន ធ្វើការសម្រេចដោយ លោកបានជ្រើសរើស តួសម្តែងក្នុងរឿង “ម៉ីនុយធ្នាក់អន្ទាក់
ស្នេហ៍” ដែលខាងផលិតកម្ម ទើបតែក្រុងពាលីចាប់ផ្តើមថតថ្មីៗនេះ ។ នៅក្នុងរឿងនេះតម្រូវឲ្យ
តួចេញទៅសម្តែងនៅ ក្រៅប្រទេសថែមទៀតផង ។

លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងទៀតថា "ដំបូងឡើយមុននឹងខ្ញុំ បានក្លាយជាអ្នកគ្រប់គ្រង
គឺខ្ញុំធ្លាប់សម្តែងរឿង មួយឲ្យខាងផលិតកម្ម រឿង អម្ភូតហេតុស្នេហ៍ ហើយក្រោយមក ខាងម្ចាស់
ផលិតកម្មបង សុភិន គាត់មើលឃើញ ពីការងារបស់ខ្ញុំ។ ម្យ៉ាងខ្វះអ្នកធ្វើការ ផ្នែកនេះទៀត ទើប
គាត់ផ្តល់ឱកាសឲ្យខ្ញុំ បានធ្វើការនេះ និងណែនាំប្រាប់ខ្ញុំបន្ថែម បូករួមជាមួយអាជីពសិល្បៈ ដែល
ខ្ញុំប្រឡូកជាច្រើនឆ្នាំ ទើបធ្វើឲ្យខ្ញុំអាចធ្វើការ នេះបានយ៉ាងល្អ និងគ្មានការលំបាក " ។

ជាមួយគ្នានោះដែរ លោក អូន ឧស្សាហ៍ ក៏បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅ មួយរយៈពេល
មុន លោកមានការមមាញឹកខ្លាំងណាស់ មិនមានពេល ទំនេរទទួលយក ការងារច្រើនទេ ដោយ
សារតែគ្រាមុន លោកត្រូវចំណាយ ពេលមួយអាទិត្យ ពេញក្នុងការថតរឿង។ ដូច្នេះនៅពេលមាន
ខាងផលិតកម្ម ទាក់ទងហៅថតស្ពត ឬក៏ថតខារ៉ាអូខេ លោកមិនបានទទួលទេ ។

លោក អូន ឧស្សាហ៍ និយាយថា "ពេលខ្លះខ្លាចចិត្តពួកគាត់ណាស់ តែពេលដែលខ្ញុំ មិនបានទទួល
ការងារ ដោយសារតែខ្ញុំរវល់ខ្លាំង។ ខ្ញុំជឿជាក់ថាពួកគាត់ នឹងយល់។ និយាយតាមពិត ទៅខ្ញុំខ្លាច
ណាស់ ខ្លាចពេលគេហៅថតហើយ ខ្ញុំមិនបានទៅ ខ្លាចគេថាវាយឫក តែពេលនេះបើសិនជាមាន
ខាងផលិតកម្មទាក់ទង គឺខ្ញុំមានពេលទំនេរ អាចឆ្លៀតទៅថតបាន ។ តែបើដល់ពាក់កណ្តាលខែ
នេះ គឺខ្ញុំត្រូវរវល់វិញព្រោះ ត្រូវចេញទៅថតរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” នៅប្រទសថៃកន្លះ
ខែទើបត្រឡប់មកវិញ" ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment oun ousa mohahang