CamNews

តារា 

សុខ ពិសី សិចស៊ីរហូត គេ​តាម​ប្រម៉ាញ់​គល់ភ្លៅ

ភ្នំពេញ៖ កញ្ញា សុខ ពិសី ជាតារាចម្រៀងមាន រូបរាងស្អាតខ្ពស់ស្រឡះ ក្នុងចំណោមតារាចម្រៀង
របស់ផលិយកម្មសាន់ដេ ហាក់បានទទួល ឱកាសសម្ដែងក្នុង ខ្សែភាពយន្ត របស់ផលិតសកម្មមួយ
នេះ ជាញឹកញាប់ ហើយស្ថិតក្នុងតំណែងជាតួឯក ស្ទើរគ្រប់សាច់រឿងទាំងអស់។ ជាក់ស្ដែង ថ្មីៗ
នេះ សុខ ពិសី មានឱកាសក្ដាប់បានតំណែង ជាតួឯកក្នុងខ្សែភាពយន្តរឿង "ព្រាយក្បាល៨" ដែល
នេះជាស្នាដៃទី ៤ របស់នាង បន្ទាប់ពី រឿងបារមីជំនាងផ្ទះ ខ្សែភាពយន្តភាគរឿង ពិសស្នេហ៍ រឿង
ព្រាយដែកគោល ។

វត្តមានតារាចម្រៀង យុវវ័យកំពុងតែពេញនិយម សុខ ពិសី នៅក្នុងការបង្ហាញ មុខជាសាធារណៈ
កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ២០១៣ ពេលផលិតកម្ម សាន់ដេ ត្រៀមបញ្ចាំងខ្សែភាពយន្ត រឿង "ព្រា
យក្បាល៨" មហាជនដែលបានចូលរួម តែងតែនិយាយថា សុខ ពិសី ជាស្រីស្អាតជាងគេ ពោលគឺ
នាងនៅ តែរក្សាបានពាក្យថា ស្រីស្អាតដដែល និងលេចធ្លោរជាងគេ។

មិនត្រឹមតែស្រស់ស្អាត ផ្នែករូបសម្រស់ទេ នាងក៏លេចធ្លោររឿង សម្លៀកបំពាក់ដែរ ពោលការ
ស្លៀកពាក់របស់នាង បានទាក់ទាញភ្នែក មហាជនរាប់ពាន់គូ ឲ្យសំឡឹងមករកនាង ទាំងមិនដាក់
ភ្នែក ព្រោះសិចស៊ីអស់ស្ទះ... ជាមួយអាវវាលក្លៀកពណ៌ ទឹកមាស និងសំពត់វែងពណ៌ខ្មៅ ឆែក
ចង់ដល់គល់ភ្លៅ បញ្ចេញសាច់ដ៏សខ្ចី គួរឲ្យគ្រឺតខ្នាញ់ ។

ទស្សនាសម្រស់ដ៏ស្រីស្អាត របស់ សុខ ពិសី ជាមួយ LookingTODAY ទាំងអស់គ្នា៖

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sok pisey