CamNews

កំសាន្ត 

មង្គលការ អោក សុម៉ាវត្តី មាន​តារា​ល្បី​ៗ ចូ​ល​រួម​យ៉ាង គគ្រឹក​គគ្រេង

ភ្នំពេញ៖ បើទោះបីជាក្រុមតារាចម្រៀងត្រកូល «អោក» បានបាត់វត្តមាន ពីសង្វៀនសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ទៅហើយក្ដី ក៏គេសង្កេតឃើញថា សម្រាប់ប្រជាប្រិយភាព និងទំនាក់ទំនងរបស់ពួកគេ ជាមួយអ្នកសិល្បៈ នៅតែរក្សា បានល្អគ្មានអ្វីប្រែប្រួលឡើយ។

ជាក់ស្តែងនៅក្នុងពិធីមង្គលការ របស់អតីតតារាចម្រៀងយេៗ នាង អោក សុម៉ាវត្តី និង ស្វាមីជាអណិក ជនខ្មែររស់នៅ អាមេរិកនារាត្រីយប់មិញនេះ មានវត្តមានអ្នកសិល្បៈ ចាស់ថ្មីជាច្រើន បានចូលរួមអបអរសាទរ ជូនពរជ័យដល់ ស្វាមី ភរិយាថ្មោងថ្មីនៅរាត្រីយប់មិញនេះ គេសង្កេតឃើញថាមានវត្តមាន តារាប្រុសស្រីចាស់ ក្មេងល្បីៗ ឈ្មោះជាច្រើនដួង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីមង្គលជ័យ របស់តារាចម្រៀង នាង អោក សុម៉ាវត្តី មានដូចជា លោក ទេព រិនដារ៉ូ, ម៉េង កែវពេជ្ជតា, ស៊ឹម សូលីកា, ញឹម ចាន់ថន, ស៊ឹម ថៃណា, កាតុ, ទូច ស្រី លក្ខណ៍, ទឹម រដ្ឋា, យ៉ែម សំអូន, សម ម៉ាណា, ពេជ្រ អាវីហ្សា, ហ៊ឹម សុភី, រ៉ូលីន, រតនៈ ពិសិដ្ឋ រួមជាមួយតារាល្បីៗ ជាច្រើនរូបទៀត ។

ចង់ដឹងថា ពិធីមង្គលការ នារាត្រីយប់មិញនេះ មានវត្តមានតារាប្រុសស្រីល្បីៗ រូបណាខ្លះចូលរួម តោះទៅ ទស្សនាជា មួយ Camnews ទាំងអស់គ្នា៖ 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Cambodia Ouk Somavatey Wedding