ម្ចាស់ពានប្រុសស្អាតបំផុតប្រចាំកូរ៉េតារាសម្ដែង Lee Min Ho កាលពីពេលថ្មីៗនេះគេបានទៅលេង
ហ្វីលីពីន ប៉ុន្មានថ្ងៃគ្រាន់ជាដំណើរកំសាន្តប៉ុណ្ណោះ តែក៏បានឡើងឆាកដើម្បីស្វាគមន៍ប្រិយមិត្តផង
ដែរ។
ក្នុងកម្មវិធីដំណើរកំសាន្តរបស់លោកនេះ លោកបានឡើងឆាកដើម្បីដើរម៉ូដ បង្ហាញប្រិយមិត្តមួយជុំ
ពីរផងដែរ។ ហើយក្នុងកម្មវិធីនេះលោកក៏មានគំរោងក្នុងការថតផ្សាយពាណិជ្ជកម្មផងដែរ។ បើតាម
ជនជាតិកូរ៉េដែលរស់នៅក្នុងប្រទេស ហ្វីលីពីន ម្នាក់ប្រាប់អោយដឹងថា តារាកូរ៉េទាំងអស់ មិនថាតារា
សម្ដែងឬច្រៀងទេ មានតែ Lee Min Ho នេះឯងដែលទទួលបានប្រជាប្រិយជាងគេ។
Lee Min Ho ត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដ សម្ដែង ដែលលោកសម្ដែងក្នុងរឿង កន្លង់បាក់
ស្លាប Boys over Flower និង City Hunter ហើយខ្សែភាពយន្តភាគថ្មីរបស់លោកគឺ Faith នឹងមានចាក់
បញ្ចាំងក្នុងពេលឆាប់ៗ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi