CamNews

កីឡាអន្តរជាតិ 

ប៉ូឡូញ-រុស្ស៊ី ៖ តស៊ូប្រកួតដល់នាទី ចុងក្រោយ

ក្រុមទាំងពីរបានបង្ហាញនូវការប្រកួតមួយដែលធ្វើឲ្យទស្សនិកជន ជក់ចិត្តទស្សនាយ៉ាង
ខ្លាំង
ជាមួយនឹងឱកាសស៊ុតបាល់បញ្ចូលទីទៅវិញទៅមកយ៉ាងច្រើន។

ការមានប្រៀបលេងនៅក្នុងទឹកដីរបស់ខ្លួន ក្រុមកីឡាករជំរើសជាតិប៉ូឡូញបានជ្រើសរើសទំរង់
លេងវាយសំរុកទៅលើក្រុមជើងខ្លាំងរុស្ស៊ី។ ដូច្នេះហើយនៅនាទីទី37 មហិច្ឆិតាចង់បានបីពិន្ទុ
របស់ក្រុមម្ចាស់ផ្ទះបានធ្វើឲ្យមានឥទ្ធិពលមិនល្អ នៅពេលដែលកីឡាករ Alan Dzagoev ខាង
រុស្ស៊ីរកបានគ្រាប់បាល់នាំមុខ។

ការរកបានគ្រាប់បាល់ស្មើរបស់ក្រុមម្ចាស់ផ្ទះ

ក្រោយម៉ោងសំរាក ល្បឿននៃការប្រកួតមានសន្ទុះកាន់តែលឿនឡើង ឱកាសស៊ុតបាល់បញ្ចូល
ទីក៏មានច្រើនសំរាប់ក្រុមទាំងពីរ។ នៅនាទីទី57 ខ្សែបំរើ Blaszczykowski បានរកគ្រាប់បាល់បាន
មួយគ្រាប់សំរាប់ក្រុមម្ចាស់ផ្ទះ។ ចប់ការប្រកួតក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ដោយទទួល
បានមួយក្រុម មួយពិន្ទុ៕

Video Highlight Goals ប៉ូឡូញ និងរុស្ស៊ី

លទ្ធផល៖ ប៉ូឡូញ-រុស្ស៊ី (1-1)
រកបានគ្រាប់បាល់
៖ Dzagoev (37), Blaszczykowski (57)
កីឡាករចូលប្រកួត
ប៉ូឡូញ
: Tyton - Piszczek, Wasilewski, Perquis, Boenisch - Dudka, Polanski, Blaszczykowski,
Murawski, Obraniak - Lewandowski
រុស្ស៊ី: Malafeev - Anyukov, Ignashevich, A Berezutskiy, Zhirkov - Shirokov, Denisov, Zyryanov -
Dzagoev, Kerzhakov, Arshavin.

ដោយ៖ ណាណូ
ប្រភព៖ 24h


Tags: poland russi euro 2012 sports