CamNews

ភាពយន្ត 

ខ្សែភាពយន្តថ្មីប្លែក រឿង "Baby Driver" ជាខ្សែភាពយន្តប្រភេទបើកបរ និង បាញ់ប្រហារ ដែលមិនសាកសម

កំសាន្ត ៖​ ជាមនុស្សម្នាក់ដែលមានបញ្ហាត្រចៀកជាប់ខ្លួន ក្លាយមកជាបុរសស្ទៀវ សង្ហា ហើយពូកែបើកឡានកប់ទៀត!

ទស្សនិកជន ជាពិសេសហ្វេនចូលចិត្តភាពយន្តបែបរ៉ូមែនទិកហូរទឹកភ្នែក ប្រាកដជាស្គាល់តួឯកប្រុសក្នុងរឿង “Fault in Our Stars” គឺប្រុសស្អាត Ansel Elgort ហើយ។ លើកនេះ Ansel ត្រឡប់មកវិញម្តងទៀតក្នុងភាពយន្តថ្មី “Baby Driver” ប៉ុន្តែមិនមែនសម្តែងជាតួអង្គមានជំងឺអីទេ ពោលគឺមិនត្រឹមតែមានសុខភាព និងរាងកាយរឹងមាំទេ ថែមទាំងរហាស់រហួន ហើយបើកឡានឡើងសាហាវ អ្វីដែលសំខាន់គេជាសមាជិកក្រុមចោរប្លន់ទៀតផង។



“Baby Driver” គឺជាខ្សែភាពយន្តកំប្លែងបែបប្រយុទ្ធលោតផ្លោះ ដែល​ផ្តើមចេញ​​ពី​សាច់រឿងរបស់កំពូលអ្នកបើករថយន្តរត់គេចខ្លួនដ៏ជំនាញម្នាក់​ឈ្មោះ​ Baby ដោយសារតែមុខគាត់មើលទៅក្មេង ហើយស្អាតទៀត ទើបមានឈ្មោះបែបនេះ។ ពេលគេជួបនារីក្នុងសុបិន្ត សម្តែងដោយ (Lily James) Baby ក៏ចង់រើខ្លួនចេញពីជីវិតជាឧក្រិដ្ឋជន ហើយលុបលាងកំហុសខ្លួន។ តែមិនបានសម្រេចទេ ដោយត្រូវបង្ខំឱ្យចូលធ្វើការឱ្យមេឧក្រិដ្ឋបន្តទៀត ហើយត្រូវបានគំរាមកំហែងដល់ជីវិត សេចក្តីស្រឡាញ់ និងសេរីភាពផ្ទាល់ខ្លួន។



ភាពយន្តរបស់ផលិតកម្ម Sony ដែលដឹកនាំដោយលោក Edgar Wright នេះ ចូលរួមសម្តែងដោយ Ansel Elogort (ក្នុងរឿង “Fault in Our Stars”) តារាសម្តែងស្រី Lily James (ក្នុងរៀង “Cinderella”) លោក Jamie Foxx (ក្នុងរឿង “Amazing Spider-Man 2”) រួមទាំងអ្នកសម្តែងជាច្រើនទៀត។



សង្ខេបរឿង: អ្នកបើកបរវ័យក្មេងដ៏មានទេពកោសល្យ ហើយរស់នៅខុសច្បាប់ (សម្តែងដោយ Ansel Elgort) ពឹងលើចម្រៀងផ្ទាល់ខ្លួនគេ ដើម្បីបានជោគជ័យ។ ពេលគេជួបនារីក្នុងសុបិន (សម្តែងដោយ Lily James) Baby ក៏បានជួបឱកាសមួយ ដើម្បីរើខ្លួនចេញពីជីវិតជាឧក្រិដ្ឋជន ហើយលុបលាងកំហុសខ្លួន។ តែក្រោយពីត្រូវបង្ខំឱ្យចូលធ្វើការឱ្យមេឧក្រិដ្ឋ (សម្តែងដោយ Kevin Spacey) គាត់ត្រូវប្រឈមនឹងបទចម្រៀង ចំពេលការងារលួចប្លន់ បានគំរាមកំហែងដល់ជីវិត សេចក្តីស្រឡាញ់ និងសេរីភាពគេ។


រឿង Baby Driver បានធ្វើការសម្ភោធចាក់បញ្ចាំងក្នុងរោងភាពយន្ត Prime Cineplax ការពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៦:០០នាទីយប់ ចាក់បញ្ចាំងជា​ ATMOS ដែលមានវត្តមានភ្ញៀវកិត្តិយស និងហ្វេនជាច្រើនទៀតផងដែរ។ ទស្សនិកជនបានសរសើរថាពិតជា ល្អមើលណាស់ ជាពិសេសត្រង់ការបើកឡានយ៉ាងមានថ្វីដៃរបស់តួរប្រុស ប៉ុណ្ណោះមានឈុតឆាកបាញ់ប្រហារជាច្រើនទៀតផង។

ដើម្បីជ្រាបច្បាស់ និងទទួលបានអារម្មណ៍រន្ធត់ញាប់ញរ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នេះជា 2D, ATMOS និង 4DX។

ទស្សនា Trailer នៅទីនេះ

Trailer 1

Trailer 2

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Baby Driver Movie article