ថៃ ៖ នាង Suzy និងលោក Lee Min Ho បានលេចលឺដំណឹងថា អ្នកទាំងពីរបានត្រលប់ទៅទាក់ទងគ្នាជាថ្មីម្តងទៀត បន្ទាប់ពីប្រកាសបែកគ្នា កាលពីខែវិឆ្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ ។
ត្រលប់ទៅ ខែវិឆ្ឆិកា ឆ្នាំ ២០១៧វិញ អ្នកគ្រប់គ្រងទាំងពីររបស់ នាង Suzy និងលោក Lee Min Ho បានទទួលស្គាល់នូវព័ត៌មានថា តារាកូរ៉េទាំងពីរដួងនេះ ពិតជាបានបែកគ្នាពិតមែន ប៉ុន្តែអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាជាមិត្តធម្មតា ។
ថ្មីៗនេះ នាង Suzy កំពុងតែមមាញឹកជាមួយនិងអាល់ប៊ុលចម្រៀងរបស់នាង ដែលមានឈ្មោះថា Faces of Love ។
ចំណែកឯ Lee Min Ho ថ្មីៗនេះ កំពុងតែបម្រើការងារយោធា ហើយនឹងត្រលប់មកប្រើជីវីតធម្មតាវិញ នៅខែកុម្ភៈ ឆ្នាំ ២០១៩ ឯណោះ ។
ទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅតែរង់ចាំព័ត៌មានជាក់លាក់ ពីអ្នកគ្រប់គ្រងទាំងពីររបស់ នាង Suzy និងលោក Lee Min Ho ថា តើពួកគេពិតជាត្រលប់ទៅធ្វើជាសង្សារនឹងគ្នាមែន ឬយ៉ាងណា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo