(កូរ៉េ)៖ ដោយសារតែភាពទាក់ទាញ របស់នារីកូរ៉េដ៏ស្រស់ម្នាក់ គឺ DJ Soda បានឆាបយកបេះដូងអ្នកគាំទ្រ មិនតិចឡើយ នៅជុំវិញពិភពលោក ដែលកាលពីថ្ងៃទី៦ សីហា កន្លងទៅ DJ រូបនេះ បានទៅចូលរួមពិធីជប់លៀងមួយ ឈ្មោះថា Super Summer Beach Party ឆ្នាំ២០១៥ នៅឯវិមាន Sentosa ទឹកដីនៃប្រទេសសិង្ហបុរី ធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍មកលើនាងយ៉ាងខ្លាំង។
ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ តារាស្រីរូបនេះ មានការបារម្ភនោះ គឺពេលនេះនាងត្រូវការសង្គ្រោះបន្ទាន់ បន្ទាប់ពីបាត់បង់ឈាមយ៉ាងច្រើន ហូរចេញតាមច្រមុះ ប៉ុន្តែមិនមានការបញ្ជាក់ថា DJ Soda កើតជម្ងឺអ្វីឲ្យប្រាកដឡើយ តែអ្នកគាំទ្ររបស់នាងសង្ឃឹមថា តារាក្នុងបេះដូងរបស់ពួកគេ ម្នាក់នេះនឹងឆាប់បានជាសះស្បើយ ឡើងវិញ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី