CamNews

តារា 

តើអ្នក​យល់​យ៉ាង​ណា បើ​លោក Lee Min Ho មក​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ​ នៅ​កម្ពុជា?

កំសាន្ត ៖ ក្រុមហ៊ុនស្រាបៀរ Anchor Beer បានរៀបចំសន្និសិទ្ធកាសែត ប្រកាសពីតារាកូរ៉េដ៏ល្បីរបស់កូរ៉េខាងត្បូង លោក Lee Min Ho នឹងក្លាយជាឯកអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនស្រាបៀរ Anchor។

លោក Roland Bala នាយកគ្រប់គ្រង Cambodia Brewery Limited (CBL) បានថ្លែងសុន្ទរកថា ពីមូលហេតុនៃដំណើរការនេះថា៖ «នេះគឺជាការសហការណ៍រវាង ក្រុមហ៊ុនធំៗពីរ។ ក្រុមហ៊ុនស្រាបៀរ Anchor គឺជាម៉ាកស្រាបៀរអន្តរជាតិ ដែលមានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជននៅកម្ពុជា ចំណែកឯលោក Lee Min Ho គឺជាតារាមានឈ្មោះល្បីល្បាញ ដែលមានអ្នកគាំទ្រជាច្រើននៅប្រទេសកម្ពុជាផងដែរ។»



លោក Bala ក៏បានពន្យល់ផងដែរថា នឹងមានព្រឹត្តិការណ៍ជាច្រើនដែលចូលរួមដោយ លោក Lee Min Ho ដូចជាតាមរយៈ ទូរទស្សន៍ កាសែត ទស្សានាវដ្តី នឹងផ្សេងៗទៀត។

លោក Lee Min Ho គ្រោងនឹងអញ្ជើញមកលេងប្រទេសកម្ពុជា ដើម្បីជួបជាមួយអ្នកគាំទ្រ សាកម្ហូបអាហារខ្មែរ និងមានឱកាសទៅលេងអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ។ គាត់ក៏បានអរគុណអ្នកគាំទ្រ នៅប្រទេសកម្ពុជា ហើយសង្ឃឹមថានឹងជួបគ្នានាពេលឆាប់ៗ៕




ប្រែសម្រួល៖ High

 

ប្រភព៖ B2B Cambodia


Tags: Lee min ho Suzy Seoul South korea kpop