CamNews

តារា 

ម៉ាក សែនសូនីតា ឧស្សាហ៍ ឃើញបុរសប្លែកមុខយក រថយន្តទៅទទួលដើរលេង ស្ទើររាល់ថ្ងៃ

ភ្នំពេញ៖ ខណៈដែលការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខនោះ តារាសម្តែងវ័យក្មេង កញ្ញា
ម៉ាក សែនសូនីតា ហៅ តូតា ក៏បានទទួលរង នូវព័ត៌មានមួយចំនួន ទាក់ទងទៅនឹងជីវិតស្នេហា
ឯកជន ដែលធ្វើឲ្យបណ្តាញ សារព័ត៌មានក្នុងស្រុកខ្លះ បានលើកទ្បើងព្រោងព្រាតជុំវិញ រឿងរ៉ាវ
ស្នេហាមិនប្រាកដប្រជា របស់ក្រមុំរូបស្រស់វ័យក្មេងម្នាក់នេះ។

ជាក់ស្តែងថ្មីនេះៗ ក៏មានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយ ជាបន្ទាប់ទាក់ទងនឹងរឿង
ចំណងស្នហាក្រៅឆាក រវាងតារាសម្តែង ម៉ាក សែនសូនីតា ជាមួយកន្លង់អ្នកមានទ្រព្យក្នុងស្រុក ក៏
ដូចជាអ្នករស់នៅក្រៅស្រុកជាដើម។ ប៉ុន្តែផ្ទុយទៅវិញរាល់ព្យុះភ្លៀង ដែលតែងបោកបក់ មកលើ
កញ្ញា តូតា គឺរមែងតែងតែ រលាយបាត់សូន្យទៅវិញ ក្រោយពីមានការបកស្រាយ និងចេញមុខបំភ្លឺ
ពីសំណាក់ម្ចាស់ខ្លួន ដោយការ បដិសេធជុំវិញរឿងរ៉ាវ ដែលកើតឡើងទាំងនោះ។

ថ្វីដ្បិតតែសាច់រឿងចាស់តែងតែ បានរសាត់ឃ្លាតទៅឆ្ងាយពីខ្សែជីវិតរបស់នាង តូតា ជាបន្តបន្ទាប់ក៏
ពិតមែន តែមិនអាច់ទាន់ប្រាកដច្បាស់ទេថា តើរឿងរ៉ាវទាំងនេះ វានឹងឈប់មកតាមលងបន្លាចលើ
រូបនាងទៀតនោះទេ ដរាបណានាងនៅតែជាតារា ដែលជាការចាប់អារម្មណ៍ របស់មហាជន ក៏ដូចជា
បណ្តាញសារព័ត៌មាន ទៅលើដំណើរខ្សែជីវិត នៅក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវជីវិតស្នេហាឯកជន
ផ្ទាល់ខ្លួន ខាងក្រៅ។

ស្របពេលជាមួយគ្នានេះ ក៏មានព័ត៌មានថ្មីលេចចេញមកថា តារាវ័យក្មេងរាងតូចច្រឡឹងរូបនេះ កំពុង
តែមានភាពស្និទ្ធស្នាល ជាមួយ បុរសវ័យ ក្មេងម្នាក់ ដែលមានអាយុប្រហែលនឹងនាង។ មិនត្រឹមតែ
ប៉ុណ្ណោះគេក៏ធ្លាប់បានឃើញ នាងឧស្សាហ៍បណ្តើរបុរសក្មេងម្នាក់នោះ ចូលទៅផ្សារ ទំនើបជាញឹក
ញាប់ ដោយយកឡានស៊េរីទំនើប មកចាំទទួលយកនាងចេញទៅក្រៅស្ទើររាល់ពេល។

ប្រភពខាងលើបាននិយាយទៀតថា រាល់សកម្មភាព ដែលបង្ហាញពីភាពស្និទ្ធស្នាល រវាងកញ្ញា តូតា
ជា មួយនឹងបុរសវ័យក្មេងម្នាក់នោះ ហាក់ ដូចជាមានការខុសប្លែក រវាងមិត្តភាព ត្រឹមតែជាអ្នកដែល
ស្គាល់គ្នា ឬមួយជាមិត្តភក្តិ ព្រោះឥរិយាបទ ដែលអ្នកទាំងពីរបានស្តែងឡើងនោះ អាច សន្និដ្ឋានថា
ជាការចាប់ផ្តើមសាងស្នហ៍ ពីការស្វែងយល់ចិត្តគ្នាលើកដំបូង។

ជុំវិញព័ត៌មានដែលលេចឮ ខាងលើគេហទំព័រ Looking TODAY មិនទានអាចសុំការបំភ្លឺពីកញ្ញា តូតា
បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣នេះ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mak sensonita entertainment khmer star actor ម៉ាក់ សែនសូនីតា