CamNews

តារា 

ឌួង ហ្សូរីដា ចង់ក្លាយជា ព្រះនាងឥន្ទ្រទេវី

ភ្នំពេញៈ កន្លងមកមានតារាស្រីជាច្រើន ដែលទទួលរង ការរិះគន់ទៅលើរបៀបស្លៀកពាក់ មិន
សមរម្យខើចលើខើចក្រោម ភ្លេចប្រពៃណី ដ៏ស្រស់ផូរផង់របស់ខ្មែរ ប៉ុន្តែនៅក្នុងចំណោម តារា
ស្រីទាំងអស់នោះ គេសង្កេតឃើញថា មានវត្តមាន សិល្បការិនី ស្រស់ សោភាមួយដួង គឺកញ្ញា
ឌួង ហ្សូរីដា បែរជាមិនធ្លាប់ ត្រូវខ្យល់បោកបក់ រិះគន់រឿងស្លៀកពាក់ឡើយ ដោយសារតែការ
រៀបចំខ្លួន របស់តារារូបនេះ ជានិច្ចកាល តែងតែបង្ហាញពីអត្តសញ្ញាណ លើកកម្ពស់ ប្រពៃណី
វប្បធម៌ខ្មែរ ។ ជាពិសេសស្ទើរគ្រប់កម្មវិធី ដែលនាងបង្ហាញវត្តមាន ធ្វើឲ្យមហាជនគ្រប់ស្រទាប់
មានការ កោតសរសើរនាង មិនដាច់ពីមាត់ ។

អស់រយៈពេលជាច្រើនឆ្នាំ ដែលកញ្ញា ឌួង ហ្សូរីដា បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ឬក៏
កម្មវិធីរបស់អ្នកសិល្បៈ គេតែងតែសង្កេតឃើញនាង ស្លៀកសម្លៀកបំពាក់ បែបស្រគត់ស្រគំ សម
រម្យជានារីខ្មែរ ដោយឈុតនាងស្លៀកភាគច្រើន ច្នៃម៉ូដចេញពី ហូល ផាមួង សូត្រ ជារបស់ខ្មែរ
ពិតៗ ។ ម៉ូដនៃការស្លៀកពាក់នោះទៀតសោត ក៏បានសបញ្ជាក់ឲ្យឃើញ ពីចរិកថ្លៃថ្នូរ សុភាព
រាបសារ ស្រស់ស្អាតបែបនារីខ្មែរ ។

ថ្មីៗនេះ ពិធីការិនីចាស់វស្សាសម្បូរបទពិសោធន៍ ខាងសិល្បៈជាច្រើនឆ្នាំ ឌួង ហ្សូរីដា បានបង្ហាញ
ខ្លួន ដោយគ្រងឈុត និងតុបតែងខ្លួនដូចទៅនឹង ព្រះនាងឥន្ទ្រទេវី ព្រះមហេសី របស់ព្រះបាទ ជ័យ
វរ្ម័នទី៧ ដែលជាព្រះមហាក្សត្រ ដ៏ល្បីល្បាញរបស់ខ្មែរ ក្នុងសម័យអង្គរ ។ ពេលកញ្ញា ឌួង ហ្សូរីដា
តែងខ្លួនបែបនេះ មើលទៅស្រស់ស្អាត ថ្លៃថ្នូរ ទន់ភ្លន់ តែរឹងមាំ សមជានារីខ្មែរ ពិតៗ ហើយគេ មិន
ដែលឃើញមានតារាស្រីល្បីឈ្មោះណាម្នាក់ គ្រងឈុតនេះ ថតបង្ហាញជាសាធារណៈ នោះទេ ។
ផ្ទុយទៅវិញ គេបែរជាឃើញតែរូបថតសិចស៊ី បញ្ចេញសាច់ដើមទ្រូង បញ្ចេញសាច់គល់ ភ្លៅជាច្រើន
សន្លឹក ដាក់បង្ហាញជាសាធារណៈ នៅលើគេហទំព័រ ទំនាក់ទំនងសង្គម Facebookទៅវិញ ខណៈរូប
ទាំងអស់នោះ មិនបានជួយអ្វី ក្នុងការលើកកម្ពស់ប្រពៃណីខ្មែរ ទាល់តែសោះ ។

បើសិនជាទស្សនិកជន បានឃើញរូបថតជាច្រើនសន្លឹក របស់ កញ្ញា ហ្សូរីដា ស្ថិតនៅក្នុងឈុតដូច
ទៅនឹង ព្រះនាងឥន្ទ្រទេវី ប្រាកដជាមានការកោតសរសើរ ពីសម្រស់តារាស្រីខ្មែរមួយដួងនេះ ខណៈ
មានមតិប្រិយមិត្តខ្លះ បានលើកឡើងក្នុងហ្វេសប៊ុក បែបលេងបន្លំមែនថា ឌួង ហ្សូរីដា ពិតជាមាន
សម្រស់ស្រស់ស្អាត ស្រដៀងទៅនឹង ព្រះនាងឥន្ទ្រទេវី ។ ប៉ុន្ទែតាមរយៈរូបថតនេះ មិនមែនជាការ
តែងខ្លួន ក្នុងការថតរឿងអ្វីមួយឡើយ ពោលគឺគ្រាន់តែជាការតែងខ្លួនថតម៉ូដឲ្យហាងថតរូប "ម៉ូហ្សិន
ស្ទូឌីយ៉ូ" តែប៉ុណ្ណោះ ។

បើទោះជារូបទាំងអស់នេះ គ្រាន់តែជាការថតម៉ូដក៏ដោយ ក៏មានមតិរបស់ទស្សនិកជនមួយ ចំនួន
បានស្នើ និងទទូចទៅដល់តារាស្រីមួយចំនួន ដែលកំពុងតែមានការភ្លើតភ្លើន ឈ្លក់វង្វេង ជាមួយ
វប្បធម៌ប្រពៃណីបរទេស ចូលចិត្តបញ្ចេញភាពសិចស៊ីនោះ គួរតែងាកមកចូលរួមថែរក្សាអភិរក្ស
ប្រពៃណីវប្បធម៌ខ្មែរ ឲ្យមានភាពរីកចម្រើនផង ព្រោះថាសម្លៀកបំពាក់ខ្មែរ គឺមានចំណុច ពិសេស
បង្កប់ដោយ អត្ថន័យ និងភាពថ្លៃថ្នូរ បង្ហាញពីអត្តសញ្ញាណខ្មែរពិតៗ ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong zorida entertainment khmer star mc tv actressឌួង ហ្សូរីដា