Teen Top បាននូវទឺកចិត្តគាំទ្រពីប្រិយមិត្តដែលបានចូលគ្នាដើម្បីទិញអង្ករដើម្បីបរិច្ចាក។ ក្រោយ
ពេលដែលក្រុមអ្នកគាំទ្របានទទួលដំណឹងថា Teen Top នឹងចូលរួមក្នុងកម្មវិធី Love Request
របស់ KBS នោះក្រុមអ្នកគាំទ្របានមូលមតិគ្នាបរិច្ចាកជាអង្ករចំនួន ១ តោនដល់មូលនិធីកុមារកំព្រា
ក្រោមឈ្មោះរបស់ Teen Top។
ការពិតទៅ Teen Top ពុំបានដឹងអំពីការបរិច្ចាកនេះនោះទេ វាគឺជាការភ្ញាក់ផ្អើលមួយ។ ការបរិច្ចាក
នេះបានធ្វើឡើងក្រោយពេលដែល Teen Top បរិយាយដំណើរដើមទងនៃការធ្វើការងារមួយចំនួន
ដែលពួកគេបានជួបក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Kang Kyung Min អាយុ ១០ ឆ្នាំជាកុមារកំព្រា
ឪពុក ម្ដាយ ហើយរស់នៅជាមួយជីដូន ជីតា។ ជាការពិតដែលតារាសិល្បះគឺមានឥទ្ធិពលទៅលើ
សង្គមជាពិសេសគឺទៅលើប្រិយមិត្តអ្នកគាំទ្រផ្ទាល់តែម្ដង ពួកគេគឺជាមនុស្សមួយក្រុមដែលអាចកោះ
ហៅរកទឹកចិត្តសប្បុរសបានពីគ្រប់ទីកន្លែងដូចជា Teen Top ជាគំរូជាដើម។
ដោយ៖ នីតា
ប្រភពពី៖ Allkpop